លោក ជាម យៀប មន្ត្រីតំណាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាអ្វីដែលគណបក្សប្រជាជនអាចទទួលយកបានគឺគណៈកម្មការមួយដែលដឹកនាំដោយ គ.ជ.ប
(សំឡេង)
ប្រតិកម្មជាមួយនឹងការលើកឡើងយ៉ាងដូច្នេះលោក សុន ឆ័យ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងថានេះជាការប្តូរជំហរ១៨០ អង្សាររបស់គណបក្សប្រជាជនកម្ពុជា។ លោក សុន ឆ័យបានបន្តថានៅក្នុងជំនួបកាលពីថ្ងៃទី ៩ ខែសីហារ មន្ត្រីគណបក្សប្រជាជនកម្ពុជាដែលចូលរួមបានយលព្រមឲ្យបង្កើតគណៈកម្មការចម្រុះដោយមានការចូលរួមអង្កេតពីអង្គការ សង្គមស៊ីវិល ហើយ អង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍ ដោយពុំមានការចូលរួមពីគ.ជ.ប ឬដឹកនាំដោយ គ.ជ.បនោះទេ ។ លោក សុន ឆ័យ បានបញ្ជាក់ថាគណបក្ស សង្គ្រោះជាតិមិនអាចឲ្យគ.ជ.ប ដែលជាអ្នកធ្វើការងារបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដឹកនាំគណៈកម្មការនេះបានទេ។
លោក សុន ឆ័យបញ្ជាក់ថាបើទោះណាជាក្នុងការពិភាក្សាកាលពីថ្ងៃទី៩ សីហានោះពុំមានការចូលរួមពីអ្នកកាសែត ក៏ប៉ុន្តែលោកក៏បានថតសំឡេងនៃកិច្ចពិភាក្សានោះដែលអាចបញ្ជាក់ថាបានថាគណបក្សប្រជាជនកម្ពុជាពុំបានគោរពតាមការសម្រេចនោះទេ។
(សំឡេង)
ដោយឈរលើគោលការណ៍នៃកិច្ចពិភាក្សានោះគណបក្សសង្រ្គោះជាតិបានសម្រេចជ្រើសរើសអង្គការខុមហ្រែលដើម្បីដើរតួរក្នុងការតាមដានអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងបានទុកលទ្ធភាពឲ្យគណបក្សប្រជាជនកម្ពុជា ជ្រើសរើសយកអង្គការមួយផ្សេងទៀត។ ក៏ប៉ុន្តែការថ្លែងរបស់លោកជាម យៀបគឺជាការបញ្ចប់នូវកិច្ចប្រឹងប្រែងទាំងឡាយក្នុងការបង្កើតគណៈកម្មការឯករាជ្យនេះ។
ជាមួយគ្នានេះ លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប បានប្រាប់វិទ្យុអូស្ត្រាលីថាការបង្កើតគណៈកម្មការឯករាជ្យណាមួយគឺមិនអាចទៅរួចនោះទេ។ លោកបន្តថាក្រោយពីការប្រកាសលទ្ធផលបណ្តោះអាសន្នផ្លូវការរួច គណបក្សនយោបាយអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញហើយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការសម្រេចបិទផ្លូវតវ៉ា៕
_______________
ប្រភពពីវិទ្យុអូស្ដ្រាលី
Read more: http://www.cambodiapage.info/


0 comments:
Post a Comment