គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:02 AM
ខេត្ដកោះកុង​ ៖​ អាជីវករ​លក់ដូរ​នៅ​ក្នុង​ទីផ្សារ​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ខេត្ដ​កោះកុង​មានការ​មិន​ពេញចិត្ដ​ចំពោះ​ ក្រុមហ៊ុន​វិនិយោគ​ទីផ្សារ​នោះ​ដោយ​ពួក​គាត់​អះអាង​ថា​ មានកា​របៀប​សង្កត់​ ជំរិត​ទារ​ភាស៊ី​ដោយ​គ្មាន​សៀវភៅ​បន្ទុក​និង​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​ផ្ញើ​រថយន្ដ​ និង​ម៉ូតូ​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ ។​ ​មន្ដ្រី​សាលាខេត្ដ​មួយ​រូប​បាន​និយាយ​ថា​ ដោយសារ​តែ​មាន​កិច្ចប្រជុំ​មួយ​ស្ដី​ពី​មូលហេតុ​ការណ៍​បាត់បង់​សំឡេង​ឆ្នោត​ ដែល​ប្រព្រឹត្ដ​ទៅ​កាលពី​ពេល​កន្លង​មក​ នោះ​អាច​បញ្ជាក់​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​បាត់បង់​សំឡេង​ឆ្នោត​ច្រើន​ នៅ​ក្នុង​ទីក្រុង​ភូមិន្ទ​ ខេត្ដកោះកុង​ក្នុង​អាណ​ត្ដិ​ទី​៥​នេះ​ ត្រូវ​បាន​មេ​ភូមិ​និង​ចៅ​ សង្កាត់​មួយ​ចំនួន​លើក​ឡើង​ថា​ បណ្ដាល​មក​ពី​អាជីវករ​លក់ដូរ​ក្នុង​ទីផ្សារ​ក្រុង​ ខេមរភូមិន្ទ​មិន​ពេញចិត្ដ​ចំពោះ​ក្រុមហ៊ុន​ វិនិយោគ​ទីផ្សារ​នោះ​ដោយ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ដ​និង​មានការ​គៀបសង្កត់​ជំរិត​ទារប្រាក់​ថ្លៃ​ភាស៊ី​លើស​ពី​សៀវភៅ​បន្ទុក​របស់​សាលាខេត្ដ​ ។​
​អាជីវករ​នៅ​ផ្សារ​ខាងលើ​ក៏​បាន​ខ្សឹប​ ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា​ ទោះបីជា​កន្លង​មក​មានការ​មិន​សប្បាយចិត្ដ​ពី​សំណាក់​ អាជីវករ​បាន​កើតឡើង​ក៏​ដោយ​ក៏​គេ​ពុំ​ ដែល​ឃើញ​លោក​តំណាងរាស្ដ្រ​និង​មន្ដ្រី​អាជ្ញាធរ​ខេត្ដ​និង​ក្រុង​ចុះ​ទៅ​ដោះស្រាយ​ ទុក្ខ​កង្វល់​ជូន​បងប្អូន​អជីវ​ករ​ទាំងអស់​នេះ​ឡើយ​ ។​
​សូម​បញ្ជាក់​ថា​ ផ្សារ​ដងទង់​ត្រូវ​បាន​ ដាក់​ឱ្យ​លោក​ ម៉ក់​ នុ​ច​ ដែល​មាន​ប្រពន្ធ​ ឈ្មោះ​ ស៊ី​ណាត​ ជាម​ន្ដ្រី​សាលាក្រុង​ ខេមរភូមិន្ទ​ធ្វើ​វិនិយោគ​តាម​រយៈ​ការ​ ដេញថ្លៃ​មិន​ប្រក្រតី​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ ។​ បន្ទាប់​ពី​ដេញថ្លៃ​បាន​អ្នក​វិនិយោគ​ ខាងលើ​ពុំ​បាន​ប្រើ​ដើមទុន​មក​អភិវឌ្ឍន៍​ទីផ្សារ​ដងទង់​នេះ​ទេ​ ដោយ​គេ​ប្រើ​រូបភាព​ ធ្វើ​នំ​អត់​ម្សៅ​ ។​ ប្រការ​នេះ​កំពុង​ប្រព្រឹត្ដ​ផ្ទុយ​និង​សៀវភៅ​ប​ន្ទូ​ក​ផង​ដែរ​ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត

0 comments:

Post a Comment