គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:00 AM
ខេ​ត្ដ​សៀមរាប​ ​៖ មិន​មែន​ទើប​តែ​ពេល​នេះ​ទេ​ដែល​ការិយាល័យ​និ​ពន្ធ​កា​សែត​នគរ​វ​ត្ដ​បាន​ទទួល​ទូរស័ព្ទ​ពី​មិ​ត្ដ​អ្នក​អាន​ ​ក៏​ដូច​ជា​លិខិត​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ ​ថ្លៃ​សំបុត្រ​ជិះ​ដំរី​ឡើង​ប្រាសាទ​ភ្នំ​បាខែង​ ​ខេ​ត្ដ​សៀមរាប​ ​។ បណ្ដា​មិ​ត្ដ​អ្នក​អាន​មាន​ ​ច​ម្ង​ល់​ស្រ​ដៀង​គ្នា​ថា​ ​ពី​មុន​តម្លៃ​ជិះ​ដំរី​ ​ឡើង​ប្រាសាទ​ភ្នំ​បាខែង​សម្រាប់​បណ្ដា​ជន​ ​ខ្មែរ​ម្នាក់​ថ្លៃ​តែ​៧ដុល្លារ​ប៉ុណ្ណោះ​ ​ប៉ុន្ដែ​ពេល​នេះ​បាន​ឡើង​ថ្លៃ​រហូត​ដល់​២០ដុល្លារ​ ​ ​ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ ​បណ្ដា​ក្បាល​ដំរី​ ​ខ្មែរ​ទាំង​នោះ​ ​រួម​ទាំង​ហ្ម​ដំរី​ឋិត​ក្នុង​ការ​ ​គ្រប់គ្រង​របស់​ក្រុម​ហ៊ុន​បារាំង​មួយ​ ​។
ស្ដ្រី​ម្នាក់​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ ​ដែល​ទើប​តែ​វិល​ត្រ​ឡប់​មក​ពី​ក​ម្សា​ន្ដ​ ​នៅ​ឯ​ខេ​ត្ដ​សៀមរាប​កាល​ពី​ចុង​ស​ប្ដា​ហ៍​ ​មុន​ ​បាន​អះអាង​ប្រាប់​កា​សែន​គរ​វ​ត្ដ​តាម​ ​ទូរស័ព្ទ​ថា​ ​គាត់​បាន​នាំ​កូន​ទៅ​លេង​ប្រាសាទ​ ​ ​ភ្នំ​បាខែង​ ​ហើយ​ក្នុង​គោល​បំណង​នាំ​កូន​ ​ជិះ​ដំរី​ឡើង​តំបន់​ប្រាសាទ​នោះ​ ​។ ក៏​ប៉ុន្ដែ​ នៅ​ពេល​ដែល​សួរ​នាំ​អំពី​តម្លៃ​ ​ត្រូវ​គេ​ ​ប្រាប់​ថា​ ​សម្រាប់​បណ្ដា​ជន​ខ្មែរ​ម្នាក់​ត្រូវ​ ​បង់​ប្រាក់​២០ដុល្លារ​ឱ្យ​ទៅ​ក្រុម​ហ៊ុន​បារាំង​ ​មួយ​ដែល​ជា​អ្នក​គ្រប់គ្រង​សេ​វា​ដឹក​ជញ្ជូន​ ​អ្នក​ដែល​ចង់​ជិះ​ដំរី​ឬ​ជិះ​សេះ​ ​។ ប្រ​សិន​ ​បើ​មិន​បង់​ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​បារាំង​២០ ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​ទេ​នោះ​ ​គឺ​មិន​ ​អាច​ជិះ​បាន​ឡើយ​ ​។
កាល​មុន​អ្នក​ជិះ​ដំរី​ចំណាយ​ត្រឹម​តែ​ ​៧ដុល្លារ​ប៉ុណ្ណោះ​ ​។ ប៉ុន្ដែ​ពេល​នេះ​ការ​ ​ចំណាយ​កើន​ឡើង​៣ដង​សម្រាប់​ប្រជា​ ​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ទឹក​ដី​ដែល​គ្រាន់​តែ​ចង់​ ​ជិះ​ដំរី​ឡើង​ទៅ​ប្រាសាទ​ភ្នំ​បាខែង​ ​។ ស្ដ្រី​ ដដែល​បាន​ដាក់​ជា​ច​ម្ង​ល់​ថា​ ​លើក​មុន​ ​គាត់​អាច​ជិះ​ដំរី​ឡើង​លើ​ប្រាសាទ​ភ្នំ​បាខែង​ ​ ​ដោយ​គ្រាន់​តែ​ចំណាយ​ប្រាក់​៧ដុល្លារ​ ​ប៉ុណ្ណោះ​ ​។ លើក​នេះ​ ​ហេតុ​អ្វី​បែរ​ជា​ត្រូវ​ ​ឡើង​ថ្លៃ​ ​ដោយ​គ្រាន់​តែ​បញ្ចូល​ក្រុម​ហ្វូង​ ​ដំរី​ទាំង​នោះ​ ​រួម​ទាំង​ហ្ម​ដំរី​ឱ្យ​ឋិត​ក្រោម​ ​ការ​គ្រប់គ្រង​របស់​ក្រុម​ហ៊ុន​បារាំង​មួ​យ​។​
ស្រ​ដៀង​គ្នា​នេះ​ដែរ​ ​បុរស​ម្នាក់​ទៀត​ ​បាន​អះអាង​ថា​ ​គាត់​ចង់​និយាយ​អំពី​បញ្ហា​ ​នេះ​យូរ​មក​ហើយ​ ​ពោល​គឺ​តម្លៃ​នៃ​ការ​ ​ជិះ​ដំរី​ឡើង​លើ​ប្រាសាទ​ភ្នំ​បាខែង​ ​។ ពី​មុន​ ​តម្លៃ​ជិះ​ដំរី​ត្រឹម​តែ​៧ដុល្លារ​ ​ឥឡូវ​នេះ​ ​ឡើង​ដល់​២០ដុល្លារ​ ​ប៉ុន្ដែ​ហ្ម​ដំរី​ទទួល​បាន​ ​ ​ប្រាក់​កម្រៃ​តែ​៧ដុល្លារ​ដដែល​ ​។ ដូច្នេះ​ ​ក្រុម​ហ៊ុន​បារាំង​មួយ​នោះ​អាច​ចំណេញ​ ​ពី​លើ​ខ្មែរ​រហូត​ដល់​១៣ដុល្លារ​ដោយ​មិន​ ​បាន​ចំណាយ​ដើម​ទុន​អ្វី​ទាំង​អស់​ ​។ លោក​ បាន​និយាយ​ថា​ ​“ខ្ញុំ​ឆ្ងល់​ដែរ​, ដំរី​ខ្មែរ​, ហ្ម​ខ្មែរ​, ប្រាសាទ​ខ្មែរ​ ​គ្រាន់​តែ​បារាំង​មក​គ្រប់​ ​គ្រង​ពី​លើ​គេ​យក​ចំណេញ​ដោយ​ស្រួល​ ​។ ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​តាម​កាសែត​ទេ​” ។
បើ​តាម​ការ​អះអាង​របស់​បុរស​ខាង​ ​លើ​ ​ក្រុម​ហ៊ុន​បារាំង​នោះ​ជា​អ្នក​គ្រប់គ្រង​ ​ជើង​ដឹក​ជញ្ជូន​ទាំង​រថ​យ​ន្ដ​, រ៉ឺ​ម៉ក​, កង់​ ​ក៏​ដូច​ជា​សត្វ​ពា​ហ​នៈ​នានា​ ​។ រី​ឯ​តម្លៃ​សេ​វា​ ​ដែល​ផ្ដល់​ជូន​ម្ចាស់​យាន​យ​ន្ដ​ឬ​សត្វ​ពា​ហ​នៈ​ ​គឺ​ដូច​អ្វី​ដែល​បាន​កំណត់​កាល​ពី​មិន​ទាន់​ ​ឱ្យ​ក្រុម​ហ៊ុន​គ្រប់គ្រង​ ​។ ពោល​គឺ​ ​ពី​មុន​ ​មាន​ក្រុម​ហ៊ុន​គ្រប់គ្រង​តម្លៃ​នៃ​ការ​ជិះ​ ​ដំរី​ឡើង​លើ​ប្រាសាទ​ភ្នំ​បាខែង​សម្រាប់​ ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បង់​៧ដុល្លារ​ ​ហើយ​ ​៧ដុល្លារ​នោះ​បាន​ផ្ទាល់​ដល់​ដៃ​ហ្ម​ដំរី​តែ​ម្ដ​ង​។​ ​ ​ឥឡូវ​នេះ​ ​តម្លៃ​នៃ​ការ​ជិះ​ដំរី​សម្រាប់​ ​ពលរដ្ឋ​ខ្មែរ​ម្នាក់​តាម​រ​យៈ​ក្រុម​ហ៊ុន​បារាំង​ ​ ​កំណត់​ដល់​២០ដុល្លារ​ ​ក្នុង​ពេល​ដែល​ហ្ម​ ​ដំរី​ខ្មែរ​ទទួល​បាន​តែ​៧ដុល្លារ​ដដែល​ ​។ យ៉ាង​នេះ​មាន​ន័យ​ថា​ ​ក្រុម​ហ៊ុន​បារាំង​ ​នោះ​បាន​ចំណេញ​១៣ដុល្លារ​ដោយ​ងា​យៗ​ ​ពី​បណ្ដា​ហ្ម​ដំរី​ខ្មែរ​ ​និង​បណ្ដា​ជន​ខ្មែរ​ដែល​​ជិះ​ដំរី​ ​។ បែប​នេះ​ ​គឺ​ជា​ច​ម្ង​ល់​ដែល​ប្រជា​ ​ពលរដ្ឋ​ខ្មែរ​ឆ្ងល់​ ​។
អ្នក​ផ្សេង​ទៀត​ក៏​បាន​លើក​ឡើង​អំពី​ បញ្ហា​នេះ​ដែរ​ ​ក៏​ប៉ុន្ដែ​គេ​មិន​អាច​រក​​ចម្លើយ​បាន​ពី​ស្ថា​ប័​ន​ពាក់​ព័ន្ធ​នោះ​ទេ​ ​។ អ្វី​ដែល​សំខាន់​នោះ​ ​គឺ​ក្រុម​ហ៊ុន​បារាំង​ ​មួយ​នោះ​គ្រាន់​តែ​ជា​អ្នក​កំណត់​ឱ្យ​ក្បាល​ ​ដំរី​មួយ​ណា​ដែល​ត្រូវ​ចេញ​ដឹក​អ្នក​ដំណើរ​ ​ ​ឬ​ពេល​វេលា​ណា​ដែល​ត្រូវ​ចេញ​ប៉ុណ្ណោះ​ ​។ បើ​យ៉ាង​នេះ​មែន​ ​ប្រាសាទ​ខ្មែរ​, ដំរី​ខ្មែរ​, ហ្ម​ខ្មែរ​ ​និង​អ្នក​ជិះ​ខ្មែរ​ ​តែ​អ្នក​ដែល​ចំណេញ​ ​គឺ​​ក្រុម​ហ៊ុន​បារាំង​ ​៕
____________________
ប្រភពព័ត៌មានពី៖ នគវត្ត


Read more: http://www.cambodiapage.info/

0 comments:

Post a Comment