គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:59 AM
ការ​អំពាវនាវ​មួយ​របស់​​លោក សម រង្ស៊ី ប្រធាន​គណបក្សជំទាស់​ កាលពី​ថ្ងៃទី​១១ ខែ សីហា​ម្សិលមិញ ដែល​គេ​មើល​ឃើញ​ថា ជាការ​បញ្ចុះបញ្ចូល​កង​កម្លាំងប្រដាប់អាវុធរ​បស់​ជាតិ​អោយ​ក្រោក​​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​​បច្ចុប្បន្ន​ ត្រូវ​បាន​មន្រ្តីរាជរដ្ឋាភិបាល​មួយ​ចំនួន​កត់​សម្គាល់​ថា ការ​អំពាវនាវ​នេះ​អាច​នាំ​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​មួយ​នេះ​ប្រឈម​នឹង​វិធាន​ការ​ច្បាប់។
ចំពោះ​ការ​អំពាវនាវ​នេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​មាន​​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​«​ខ្ញុំ​ជឿថា លោក សម រង្ស៊ី បាន​និយាយ​អ្វី​​មួយ​ផ្សេង ហើយ​ប្រជាពលរដ្ឋ​បកស្រាយ​ការនិយាយ​របស់លោក សម រង្ស៊ី ក្នុងន័យ​ផ្សេ​​ង ប៉ុន្តែ​បើប្រសិន​បើ លោក សម រង្ស៊ី ពិតជា​បាន​និយាយ​យ៉ាង​ដូច្នោះ​មែន​នោះ វា​គឺជា​​បទល្មើស​ព្រហ្មទណ្ឌ​»​។​សូម​រំលឹក​ថា ខ្លឹមសារអំពាវនាវ​​ដែល​លោក សម រង្ស៊ី បាន​ចុះផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​​កាលពី​ថ្ងៃទី​១១​នោះ​បា​នសរសេរ​​ថា​៖ «​ថ្ងៃនេះ​យើង​បានឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ គឺ​បងប្អូន​ដែល​​ជា​ប៉ូលីស ប៉េអឹម កងកម្លាំងប្រដាប់អាវុធ​ទាំងអស់់ ជាពិសេស​ពលទាហាន បានចេញ​​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យើង យ៉ាង​ពេញទំហឹង ដូច្នេះ​នៅពេលដែល​ឃើញ​ពួក​​គាត់​ត្រូវបាន​គេ​ដាក់ពង្រាយ​តាម​ជ​ញ្ចើ​ម ផ្លូវ សូម​ក្មួយៗ​កុំ​មានការ​ព្រួយបារម្ភ​ឲ្យ​សោះ ផ្ទុយ​មកវិញ​ក្មួយៗ​ត្រូវ ញញឹម​ដាក់​គាត់ ហើយ​បើ​ក្នុង​ដៃ​ក្មួយ​មានទឹក​សុទ្ធ​ឬ​ភេសជ្ជៈ ត្រូវ​​ជួនគាត់​រួច​និយាយថា យើង​ត្រូវតែ​រួមគ្នា​ក្រោក​ឡើង​ទាមទារ​ឲ្យ មានការ ផ្លាស់ប្តូរ ឲ្យ​​ទាល់តែ​បាន ដើម្បី​សង្គ្រោះ​ជីវភាព និង​សង្គ្រោះ​ជាតិ​យើង ក្នុង​ឆ្នាំ ២០១៣​នេះ​។​កុំ​ភ្លេច​​ណា​ជួប​បងប្អូន​ទា​ហ៊ាន​តាមផ្លូវ​រាក់ទាក់​គាត់​ផង គាត់​ស្រលាញ់​រាស្ត្រ និង ជាតិ​ណាស់ គាត់​មិន​បំរើ​គ្រួសារ បក្សពួកនិយម​ទេ​»​។​
​ចំណែក លោក ជាម យៀប សមាជិកសភា​ជាន់ខ្ពស់​ក៏បាន​ថ្លែង​ស្រដៀង​គ្នា​នេះដែរ​ថា​​ «​លោក សម រង្ស៊ី នឹង​អាច​ប្រឈមមុខ​នឹង​វិធានការ​តាមផ្លូវ​ច្បាប់ ដ្បិត​លោក សម រង្ស៊ី បាន​ប្រើប្រាស់​សារ​ញុះញង់ និង​លើកទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​​អោយមាន​ការធ្វើ​រដ្ឋប្រហា​រ​» លោក បន្ថែមថា ការបង្ក​អោយមាន​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​​វា​ធ្វើអោយ​កើត​ច​ល​ច​ល​នៅ​ទូទាំងប្រទេស​៕​
ប្រភពពី៖​​ The Free Press Magazine

0 comments:

Post a Comment