ភ្នំពេញ ៖ បុរសម្នាក់បានសុំបងស្រីទៅធ្វើការនៅឯរោងចក្រកាត់ដេរនៅភ្នំពេញ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញចងកស្លាប់នៅក្រោមដើមពោធិ៍ក្នុងបរិវេណវត្ដកំពែង ។ បុរសម្នាក់នេះត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណវត្ដកំពែង ក្រោមដើមពោធិ៍ ជិតចេតីក្នុងភូមិត្រញំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសរងគ្រោះដែលស្លាប់ដោយចងកនេះត្រូវបានគេស្គាល់ឈ្មោះ សារ៉ន សេង ភេទប្រុស អាយុ២៨ឆ្ន៉ាំ មុខរបរជាសន្ដិសុខក្នុងរោងចក្រខ្វេសសិន ស្នាក់នៅភូមិ-សង្កាត់កើតហេតុ មានស្រុកកំណើតនៅភូមិ-ឃុំចាន់និមិត្ដ ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានស្នាក់នៅជាមួយនឹងបងស្រីរបស់អស់រយៈពេល១ខែមកហើយ ស្រាប់មកដល់ថ្ងៃកើតហេតុពេលព្រឹក សុំបងស្រីរបស់ខ្លួនវេចខោអាវ និងសម្ភាររបស់ខ្លួនទៅធ្វើការរោងចក្រ រួចក៏បានចេញពីផ្ទះ ។ លុះមកដល់ម៉ោង៥និង៤០នាទីព្រឹកព្រះសង្ឃ និងដូនជីក៏បានប្រទះឃើញជនរងគ្រោះចងកនៅក្រោមដើមពោធិ៍ស្លាប់បាត់ទៅហើយ ។
ភ្លាមៗនោះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ ដូនជី និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុមកចោមរោមមើលក៏បានទាក់ទងទៅបងស្រីជនរងគ្រោះមកមើលឃើញថា សពបុរសរងគ្រោះជាប្អូនរបស់ខ្លួន រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដើម្បីកោសល្យវិច័យនិងបានប្រគល់សាកសពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពពីនគរវត្ត
Read more:http://www.cambodiapage.info/


0 comments:
Post a Comment