ភ្នំពេញៈ សាលាឧទ្ធរណ៍នៅថ្ងៃចន្ទនេះ បានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ទូច អង្គា នាយការិយាល័យព័ត៌មានសន្តិសុខលើផ្ទៃប្រទេសនិងជាអតីតអគ្គនាយកកាសែតនគរវត្ត ដោយសារក្រុមប្រឹក្សាជំនុំជម្រះយល់ថា បណ្តឹងសាទុក្ខរបស់លោក ទូច គង្គា គ្មានអនុភាពទេដែលមានលោក ចាន់ វិចិត្រ មេធាវីរបស់លោក ទូច គង្គា ប្តឹងជំនួសនោះ។
ក្នុងអង្គសវនាការដែលអវត្តមានខាងដើមបណ្តឹងហើយតុលាការប្រើតែរយៈពេលខ្លីនោះ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថាក្នុងបណ្តឹងសារទុក្ខដែល លោក ចាន់ វិចិត្រ ជាមេធាវីរបស់លោក ទូច គង្គា អតីតអគ្គនាយកកាសែតនគរវត្តបានត្រូវច្រានចោលហើយក្រោយពីក្រុមប្រឹក្សាពិចារណារួចមក។
លោកថ្លែងបន្តថា៖« បណ្តឹងទាស់របស់មេធាវីរបស់លោក ទូច គង្គា ប្តឹងមកសាលាឧទ្ធរណ៍នោះជាបណ្តឹងគ្មានអនុភាពហើយវាផ្ទុយនឹងច្បាប់ហើយមិនអាចទទួលយកបានទេ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
Read more:http://www.cambodiapage.info/


0 comments:
Post a Comment