គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:54 PM
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ បាន​សម្រេច​ឲ្យ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​១​រូប និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​១​រូប ចូល​ជួប​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ស្អែក​នេះ។ សេចក្ដី​សម្រេច​នេះ ត្រូវ​បាន គជប អះអាង​ថា ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ទទួល​លិខិត​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២​សីហា​នេះថា គជប បាន​ទទួល​លិខិត​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​លិខិត​ស្នើ​ឲ្យ​រៀប​ចំគណៈកម្មការ​ចំរុះ​មួយ ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍ ​អំពី​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​ទៅ។
​គណៈកម្មការ​ចម្រុះ​ ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្ដរជាតិ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​មួយ​ចំនួន ត្រូវ​បាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង អះ​អាង​ថា ជា​ការ​ចាំ​បាច់​បំផុត ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ធ្វើ​របាយការណ៍ អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥។
ឆ្លើយ​តប​ទៅ​នឹង​សំណើឲ្យ​រៀប​ចំគណៈកម្មការ​ចំរុះពី​គណបក្ស​ទាំង​២ អង្គ​ប្រជុំ គជប បាន​សម្រេច​ឲ្យ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​១​រូប និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​១​រូប ចូល​ជួប​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា វេលា​ម៉ោង​៩​ព្រឹក។
បើ​ទោះ​បី​ជា សំណើ​​​​របស់បក្ស​ប្រឆាំង​កាល​ពី​ចុង​ខែ​មុន សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ​ធ្លាប់​ត្រូវ​បាន លោក​ទេព នីថា អគ្គលេខាធិការ គជប ទាត់​ចោល​ម្ដង​រួច​មក​ហើយ ក្នុង​លេស​ថា «មិន​មែន​ជា​សមត្ថកិច្ច​របស់ គជប» ក្ដី ក៏ការ​ដែល គជប ទទួល​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​វិវឌ្ឍ​ថ្មី​មួយ​ទៀត​ ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត៕
ប្រភពពី RFI

Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment