ខេត្ដបាត់ដំបង ៖ រថយន្ដនីស្សាន់មួយ គ្រឿងបើកបរពីកើតទៅលិចស្រុកថ្មគោលទៅស្រុកកំរៀង ក្នុងល្បឿនលឿនពេល ដល់ផ្លូវកោងដាច់រ៉េទីលរ៉េចង្កូតទៅបុក ដើមស្វាយបណ្ដោលឱ្យបុរសម្នាក់ជាមន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅច្រកព្រំដែនអន្ដរជាតិដូងស្លាប់ហើយស្ដ្រីជាប្រពន្ធនិងបុរសម្នាក់ទៀតរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដបាត់ ដំបង កាលពីវេលាម៉ោង៣និង២៥នាទី រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ដបាត់ដំបង ។
ក្រុមនគរបាលអន្ដោប្រវេសស្រុក កំរៀងបានដាក់ការសង្ស័យថាប្រហែល កើតមានជម្លោះប្រតាយគ្នាក្នុងរថយន្ដ ទើបធ្វើឱ្យប៉ះចង្កូតទើបបង្កគ្រោះថ្នាក់ រេចង្កូតធ្លាក់ផ្លូវបុកដើមស្វាយបែបនេះ ។
លោក ផង់ សុភាព អធិការរងស្រុកថ្មគោលបានឱ្យដឹងថា បុរសដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះស្រ៊ុន ម៉ុង អាយុ៤០ឆ្នាំ មានឋានៈអនុ សេនីយ៍ឯកនគរបាលអន្ដោប្រវេសន៍ច្រកទ្វាអន្ដរជាតិដូងស្រុកកំរៀងខេត្ដបាត់ដំបង ។ រីឯស្ដ្រីម្នាក់ឈ្មោះ នី អាយុ២១ឆ្នាំ របួសធ្ងន់ជាប្រពន្ធ មានទីលំនៅភូមិដំណាក់ត្រាចឃុំល្អាង ស្រុកដងទង់ ខេត្ដកំពត ។ ចំណែកបុរសរង គ្រោះម្នាក់ទៀតឈ្មោះគឹម រដ្ឋា អាយុ៤០ឆ្នាំ រងរបួសធ្ងន់ជាយោធាសមត្ថកិច្ចដឹកទៅសង្គ្រោះនៅពេទ្យបាត់ដំបង ។ ជនរង គ្រោះធ្វើដំណើរតាមរថយន្ដនីស្សាន់មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2R-0386 ។ សម្ភារដែលសមត្ថកិច្ចដកយកទៅរក្សាទុកមានទូរស័ព្ទដៃ ចំនួន២គ្រឿងកាបូបចំនួន២ ប្រាក់ថៃ ៣០៧៣០បាត ប្រាក់ខ្មែរ៤៥០០០០ រៀល ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដបានបើកពីកើតទៅលិចក្នុងល្បឿនប្រហែល១០០គីឡូម៉ែត្រក្នុង១ម៉ោងហើយមានគ្នាជិះ ចំនួន៣នាក់មានស្ដ្រីម្នាក់ពេលបើកដល់ចំណុចផ្លូវកោងបានរេចង្កូតទៅបុកដើមស្វាយបណ្ដាលឱ្យបុរសម្នាក់ជាមន្ដ្រីនគរបាលរងរបួសដល់ស្លាប់ហើយស្ដ្រីម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយរង របួសធ្ងន់តែម្ដង ។
លោកអធិការរងបានបញ្ជាក់ថា ការគ្រោះថ្នាក់ចរាចរណ៍នេះដោយសារដាច់រ៉េទីលរថយន្ដឬក៏មានបញ្ហាអ្វីផ្សេងទើបអ្នកបើកបរទាញចង្កូតមិនទាន់ហើយបង្កគ្រោះថ្នាក់តែម្ដង ។ ចំពោះជនរងគ្រោះ រួមដំណើរត្រូវបានកម្លាំងសមត្ថកិច្ចចុះជួយអន្ដរាគមន៍ភ្លាមៗនិងនាំយកទៅ សង្រេ្គាះនៅមន្ទីរពេទ្យបាត់ដំបង ។
ពាក់ព័ន្ធករណីនេះក្រុមនគរបាលអន្ដោប្រវេសន៍ស្រុកកំរៀងបានឱ្យដឹងថា មុន កើតហេតុ១ថ្ងៃឈ្មោះស្រ៊ុន ម៉ុង និងប្រពន្ធ ឈ្មោះ នី បានឈ្លោះទាស់គ្នានៅស្រុកកំរៀង ក្រោយមកក៏ឮថាប្រពន្ធបានធ្វើដំណើរទៅដល់ខេត្ដកំពង់ឆ្នាំង ។ លុះរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ប្ដីបានទៅតាមនាំខ្លួននាងត្រឡប់មកវិញ រួចក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅភូមិ គោកឃ្មុំឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ដ បាត់ដំបងតែម្ដងហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះសង្ស័យ២នាក់ប្ដីប្រពន្ធឈ្លោះប្រតាយប្រតប់គ្នាប៉ះចង្កូតរថយន្ដបណ្ដាលឱ្យរ៉េធ្លាក់ពីលើផ្លូវទៅបុកដើមឈើពីពញរោះពួកគេឈ្លោះគ្នាញាប់ណាស់ ៕
- ប្រភពពីនគរវត្ត


0 comments:
Post a Comment