គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:00 PM
រាជ​ធានី​ភ្នំពេញ​ ៖ យុវ​សិស្ស​​របស់​អង្គ​ការ​ភាសា​កូរ៉េ​ខេម​កូ​មក​ពី​ខេត្ត​បាត់​ដំបង និង​ខេត្ត​សៀម​រាប​ចំនួន​៣៥០​នាក់​​​បាន​លើក​គ្នា​ជិះ​រថ​យន្តធុន​ធំ​ចំនួន​៦​គ្រឿង​​​ធ្វើ​ដំណើរ​​មក​ស្នាក់​នៅ​តាម​ផ្ទះ​សំណាក់​នានា​​តាម​ផ្លូវ​លេខ​២៧៣ និង​ផ្លូវ​៧០​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ​​ដើម្បី​​ទិញ​ពាក្យប្រឡង​ទៅ​ប្រទេស​កូរ៉េ​ បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​​មូល​ដ្ឋាន​ចុះ​សាក​សួរ​​កាល​ពី​វេលា​ម៉ោង៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១១ សីហា
២០១៣ ។
យុវ​សិស្ស​ម្នាក់​បាន​ប្រាប់​សមត្ថ​កិច្ច​ថា ពួក​គេ​មក​ដល់​រាជ​ធានី​ភ្នំពេញ​តាំង​ពី​ម៉ោង​១រសៀល​ និង​ស្នាក់​នៅផ្ទះ​សំណាក់​ដើម្បី​រង់​ចាំ​ទិញ​ពាក្យ​ប្រឡង​ទៅ​ប្រទេសកូរ៉េ​ដែលមាន​ទី​តាំង​​ស្ថិត​នៅ​ទំនប់​កប់​ស្រូវ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ទោះ​បី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​សមត្ថ​កិច្ច​សាក​សួរ​រួច​ ពួក​គេ​បាន​នាំ​គ្នា​ឡើង​រថ​យន្ត​ត្រឡប់​​ទៅ​វិញ​បណ្តើរៗ ដោយ​សារ​មាន​គេ​អះ​អាង​ថា ពាក្យ​ប្រឡង​នោះ​ត្រូវ​បង្វិល​ទៅ​លក់​នៅ​តាម​ខេត្ត​វិញ​៕
ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/

0 comments:

Post a Comment