គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:06 AM
130722_28bខេត្ត​ព្រះសីហនុៈ បន្ទាប់ពី​សវនាការ​កាត់ក្តី​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុម​តារាចម្រៀង ខេមរៈ សេរីមន្ត កាលពី​ខែ​មីនា​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្រកាស​សាលក្រម​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១៩ ខែ​កក្កដា កន្លង​ទៅ​នេះ​ដោយ​សាលក្រម​តុលាការ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​SK (សូ កន)​ដែល​ជា​អ្នក​បង្ក​ហេតុ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កាំមីនកូ​រួម​គ្នា​សង​សំណង​ដល់​ជន​រងគ្រោះ​សរុប​ជាង ១៣ ម៉ឺន​ដុល្លារអាមេរិក និង​បាន​សម្រេច​ផ្តន្ទាទោស​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ដាក់​ពន្ធនាគារ​ចំនួន ៣ ឆ្នាំ។
លោក ឡេង លីហួរ មេធាវី​ការពារ​ក្តី​តំណាង​ឲ្យ​ជនរងគ្រោះ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ចប់​ការ​ប្រកាស​សាលក្រម​ថា ចៅក្រម​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK សង​សំណង​លើ​តារាចម្រៀង​ខេមរៈ សេរីមន្ត​ចំនួន ៨៥ ០០០​ដុល្លារ​ក្នុង​នោះ​ក្រុមហ៊ុន​ធានារ៉ាបរង​កាំមីនកូ ត្រូវ​ជួយ​ចេញ​សង ៥០០០ ដុល្លារ​។ សង​សំណង​ដល់​តារាកំប្លែង​យាយ ណយ សំណាង ចំនួន ២៥ ០០០ ដុល្លារ ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ​ត្រូវ​ជួយ​សង ៥០០០ ដុល្លារ​។ រីឯ​សង​សំណង​ដល់​តារាកំប្លែង​នាយកុយ និង​ជនរងគ្រោះ​ផ្សេង​ទៀត​ក្នុង​ម្នាក់​ចំនួន ២៣ ០០០ ដុល្លារអាមេរិក​ផង​ដែរ។
លោក​មេធាវី​ឡេង លីហួរ បន្ត​ថា​៖​«នៅក្នុង​គ្រោះថ្នាក់​នោះ តុលាការ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន SK និង​កាំមីនកូ រួម​គ្នា​សង​លើ​ជនរងគ្រោះ រីឯ​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ និង​ត្រូវ​សង​ប្រាក់​ដល់​ជនរងគ្រោះ​ចំនួន​៤​លាន​រៀល​»។ លោក​បាន​បញ្ជាក់​ថា​៖​«​បើ​តាម​ការ​សម្រេច​របស់​តុលាការ​លើ​ការ​សង​សំណង​ក្នុង​ចំនួន​ទឹកប្រាក់​ប៉ុន​នេះ ខ្ញុំ​គិត​ថា កូនក្តី​ខ្ញុំ​នឹង​អាច​ទទួល​យក​បាន​»។
ពាក់ព័ន្ធ​នឹង​សាលក្រម​របស់​តុលាការ​នេះ លោក ខេមរៈ ភារុណ បងប្រុស​បង្កើត​ខេមរៈ សេរីមន្ត និង​ជា​អ្នក​នាំ​ពាក្យ​និយាយ​ថា​៖​« ​សម្រាប់​សាលក្រម​នេះ ខ្ញុំ​គ្រួសារ និង​អ្នក​ទាំងអស់​គ្នា​អាច​ទទួល​យក​បាន តែ​រឿង​គេ​សង​ពេល​ណា​នោះ ខ្ញុំ​អត់​ដឹង​ទេ ទាល់​តែ​សួរ​មេធាវី​ខ្ញុំ​»។
ជាមួយ​គ្នា​នោះ​តារាកំប្លែង​នាយ​កុយ ដែល​នៅ​តែ​ឈឺ​ចិត្ត​នឹង​ការ​បាត់បង់​ជីវិត​កូនប្រុស​នោះ​បាន​និយាយ​ថា​៖​«​ចំពោះ​សំណង​នេះ ខ្ញុំ​ហួស​ពី​ទទួល​យក​បាន​ទៅ​ទៀត ព្រោះ​កូន​យើង​បាន​ស្លាប់​ទៅ​ហើយ តែ​យើង​ត្រូវ​ការ​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​បង្កហេតុ​ហើយ​ខ្ញុំ​ក៏​អរគុណ​តុលាការ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​»។
គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​សវនាការ​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១៩ កក្កដា នោះ​មិន​មាន​វត្តមាន​តារាចម្រៀង​ខេមរៈ សេរីមន្ត តារាកំប្លែង​យាយ​ណយ សំណាង និង​តារាកំប្លែង​លោក ជួង ជី ហៅ នាយកុយ​ទេ គឺ​មាន​តែ​តំណាង និង​មេធាវី​ប៉ុណ្ណោះ​។ តារាកំប្លែង​នាយកុយ​បាន​ឲ្យ​ដឹងថា លោក​ជាប់​រវល់​ការងារ​នៅ​ភ្នំពេញ​។ រីឯ​ខេមរៈ សេរីមន្ត ក៏​រវល់​ការងារ​មិន​អាច​ចូលរួម​បាន​ដែរ ប៉ុន្តែ​ទស្សនិកជន​បាន​បញ្ជាក់​ថា នោះ​ទំនង​ខេមរៈ សេរីមន្ត មិន​ទាន់​ហ៊ាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៤ ដែល​លោក​តែង​សុបិន​អាក្រក់​រាល់​ថ្ងៃ​នោះ​ទេ​។
ដោយ​ឡែក​លោក អ៊ូ ប៊ុនរ៉ា តំណាង​មេធាវី​ក្រុមហ៊ុន SK បាន​ឲ្យ​ដឹង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ព្រះ​សីហនុ​ថា ជា​ការ​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន​របស់​លោក​តែ​ម្នាក់ ខណៈ​ក្រុមហ៊ុន​លោក​មាន​ធានារ៉ាប់រង​នោះ​។
លោក​និយាយ​ថា​៖​«​ខ្ញុំ​យល់​ឃើញ​ថា ការ​សម្រេច​ហ្នឹង​ការ​ទាមទារ​របស់​ជនរងគ្រោះ​ទាំងអស់ គាត់​(​តុលាការ​) សម្រេច​ផ្តល់​ឲ្យ​ជនរងគ្រោះ​ទាំងអស់ ខ្ញុំ​មិន​ដឹង​ឆន្ទៈ​ច្បាប់​ហ្នឹង​យ៉ាង​ម៉េច​។ ការ​សម្រេច​របស់​ចៅក្រម​ឲ្យ​សង​តាម​ការ​ទាមទារ​ហ្នឹង​នៅ​ថ្ងៃ​ក្រោយ​វា​អាច​ជា​គំរូ​មួយ ខ្ញុំ​មាន​ការ​ពិបាក​ដែរ​។ នៅ​ពេល​ខ្ញុំ​ប្រាប់​ទៅ​ក្រុមហ៊ុន ក្រុមហ៊ុន​ក៏​មិន​សូវ​មាន​ការ​សប្បាយ​ចិត្ត​ជាមួយ​នឹង​លទ្ធផល​ដែរ​។ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ពិភាក្សា​ជាមួយ​នឹង​ជនរងគ្រោះ​ថា យើង​គួរ​រក​ច្រក​ដើរ​ណា យើង​ខ្មែរ​គ្នា​ឯង កុំ​ឲ្យ​ចង​កំហឹង​ដាក់​គ្នា យើង​រក​ដំណោះស្រាយ​ណា​ទទួល​យក​បាន​ទាំងអស់​គ្នា​»។
លោក​បន្ត​ថា​៖​«​ក្រុមហ៊ុន​ក៏​ខាតបង់​ច្រើន​។ មួយ​ទៀត​ក្រុមហ៊ុន​ខ្ញុំ​ទិញ​ការ​ធានារ៉ាប់រង​របស់​កាំមីនកូ គឺ​ចំណុច​សង​តតីជន គឺ​បាន​ន័យថា ពេល​មាន​រឿង​ក្រុមហ៊ុន​ខ្ញុំ​មិនមែន​ជា​អ្នក​ដោះស្រាយ​ទេ​គឺ​ខាង​កាំមីនកូ​ជា​អ្នក​ដោះស្រាយ ព្រោះ​មួយ​ឆ្នាំ​ៗ​ក្រុមហ៊ុន​ខ្ញុំ​ទិញ​អស់​រាប់ម៉ឺន​ដុល្លារ​។ តែ​ចុង​ក្រោយ​បែរ​ជា​ក្រុមហ៊ុន​ខ្ញុំ​ជា​អ្នក​ទទួល​ខុសត្រូវ​»។
លោក​បញ្ជាក់​ថា​៖​«​ជា​ទូទៅ​នៅ​ពេល​នេះ ក្រុមហ៊ុន​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ក្រុមហ៊ុន​ខ្ញុំ​ខាតបង់​ច្រើន​ពេក ដឹកជញ្ជូន​មួយ​ទូ​ៗ​បាន​ចំណេញ​តិចតួច ឥឡូវ​ត្រូវ​សង​ជិត​២០​ម៉ឺន​ហើយ​»​។ តែ​លោក​បន្ត​ថា​៖​«​តាម​ពិត​ខ្ញុំ​អត់​ចង់​ប្តឹង​ទៅ​ឧទ្ធរណ៍​ទេ លុះត្រា​ខ្ញុំ​ចាំ​ពិភាក្សា​ជាមួយ​ជន​រងគ្រោះ​សិន តែ​បើ​គាត់​អត់​ឯកភាព​ខ្ញុំ​នឹង​ប្តឹង​បន្ត​ទៀត ព្រោះ​ថ្លៃ​ខូចខាត​ច្រើន​មែនទែន ជិត​២០​ម៉ឺន​ដុល្លារ​ទៅ​ហើយ យើង​ស៊ីឈ្នួល​ដឹកអីវ៉ាន់​គេ​មួយ​ជើង​បាន​តិចតួច​ហ្នឹង​។ ទី​២ ខ្ញុំ​គិត​ថា ហេតុអី​បាន​ដាក់​បន្ទុក​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​ទទួល​សង​ដែរ ព្រោះ​ធម្មតា​ក្រុមហ៊ុន​ជាតិ​ធានារ៉ាប់រង​កាំមីនកូ​ហ្នឹង​យើង​ទិញ​ដើម្បី​សង​តតីជន តែ​នៅ​ពេល​មាន​រឿង បែរ​ជា​[​តុលាការ​]​ដាក់​បន្ទុក​លើ​ខ្ញុំ​ទៀត ខ្ញុំ​អត់​យល់​ដែរ អ៊ីចឹង​មាន​ក្រុម​ធានារ៉ាប់រង​ធ្វើអី​អត់​ន័យ​ដដែល​នោះ​»។
គួរ​រំឭក​ថា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ មីនា ឆ្នាំ​២០១៣​កន្លង​ទៅ​ខេមរៈ សេរីមន្ត រួម​នឹង​ក្រុម​ការងារ​៨​នាក់​(​ក្មេង​ម្នាក់​) បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​Tundra ពណ៌​ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​ហើយ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ព្រៃនប់ ព្រះសីហនុ។
គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញ​ទំហឹង​ទៅ​លើ​រថយន្ត​Tundra របស់​ខេមរៈ សេរីមន្ត បណ្តាល​ឲ្យ​ក្រុម​ការងារ​របស់​ពួកគេ​ស្លាប​៤​នាក់​ភ្លាម​ៗ ក្នុង​នោះ​មាន​កូនប្រុស​តារាកំប្លែង​ល្បី​ឈ្មោះ​នាយ កុយ ម្នាក់ និង​កូនប្រុស​តារាចម្រៀង​អាយ៉ៃ​យាយ ណាង ម្នាក់​ផង​ដែរ​៕
__________________
ប្រភពព័ត៌មានពី៖​ ខ្មែរប៉ុស្តិ៍