គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:10 AM
130722_03ភ្នំពេញៈ យុវជន​គណបក្ស​កាន់​អំណាច​ប្រមាណ ១៥.០០០ នាក់ បាន​ជួប​ជុំ​គ្នា​នៅ​កោះ​ពេជ្រ កាល​ពី​ម្សិលមិញ ទំនង​ជា​ការ​បង្ហាញ​ការ​ហែ​ក្បួន​គាំទ្រ​ដ៏​ធំ​មួយ ចាប់​តាំង​ពី​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី វិល​ត្រឡប់​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សុក្រ។
បើ​ទោះ​ជា​ក្រុម​អ្នក​គាំទ្រ គេ​មិន​រំពឹង​ថា មាន​ចំនួន​រហូត​ដល់ ១០ ម៉ឺន​នាក់ ក្នុង​ការ​មក​ស្វាគមន៍​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី បន្ទាប់​ពី​ការ​និរទេស​ព្រោះ​តែ​បញ្ហា​នយោបាយ​អស់​ពេល​បួន​ឆ្នាំ​ក្តី ការ​ប្រៀប​ធៀប​គ្នា​គ្មាន​អ្វី​សង្ស័យ​ទេ ហើយ​វា​បាន​ក្លាយ​ជា​ការ​ពិត​មួយ ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ហាក់​មិន​អើពើ​សោះ​ឡើយ។
កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លោក ហ៊ុន ម៉ានី គឺជា​កូន​ប្រុស​ដែល​ដើរ​តួ​ក្នុង​តំណែង​នយោបាយ ហើយ​ក៏​ជា​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ទៅ​ក្រុម​យុវជន​គាំទ្រ​គណបក្ស​លោក​ថា ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នឹង​មិន​ប៉ះ​ពាល់​ដល់​យុទ្ធនាការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។
ផ្ទុយ​ទៅ​វិញ បេក្ខជន​តំណាង​រាស្រ្ត​ខេត្ត កំពង់ស្ពឺ រូប​នេះ​បាន​ហៅ​ការ​លើក​លែង​ទោស​សម្រាប់​លោក សម រង្ស៊ី ថា​គឺ​ដោយ​សារ​តែ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​ឪពុក​បាន​ស្នើ​សុំ​ទៅ​ព្រះ​មហាក្សត្រ ហើយ​ថា ការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។
លោក ហ៊ុន ម៉ានី ក្នុង​វ័យ​៣១ឆ្នាំ បាន​ថ្លែង​បន្ត​ថា ៖ «ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​កសាង​ការ​គាំទ្រ​ជា​ថ្មី​សម្រាប់​គណបក្ស​។ ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី មិន​ជា​បញ្ហា​នោះ​ទេ​។ វា​ជា​រឿង​របស់​លោក សម រង្ស៊ី»។ លោក ហ៊ុន ម៉ានី អះអាង​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​មាន​បំណង​ប្រាថ្នា​ចង់​ឃើញ​ការ​ផ្សះ​ផ្សា​ជាតិ​និង​ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌ ស្រប​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​សិទ្ធិ​ស្មើ​ភាព​គ្នា»។
នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​មក​ដល់ របស់​លោក ហ៊ុន ម៉ានី ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​បក់​រវិច​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាល​ពី​រសៀល​ម្សិលមិញ ខណៈ​ក្រុម​យុវជន​គាំទ្រ​ជា​ច្រើន​នៅ​រង់​ចំា​ជាមួយ នឹង​ម៉ូតូ​និង​រថយន្ត​យ៉ាង​ច្រើន។
លោក ហ៊ុន ម៉ានី បាន​ទទួល​ការ​ទះ​ដៃ​ស្វាគមន៍​សាទរ​ពី​ក្រុម​យុវជន​រាប់​ពាន់​នាក់ ដែល​អង្គុយ​នៅ​លើ​ម៉ូតូ​រង់​ចាំ​ការ​ដង្ហែ​ក្បួន​នៅ​ជុំវិញ​រាជធានី​។ នៅ​ក្នុង​សុន្ទរកថា លោក ហ៊ុន ម៉ានី បាន​អំពាវនាវ​ទៅ​កាន់​ក្រុម​យុវជន​ឲ្យ​រក្សា​វិន័យ​ថ្លៃថ្នូរ ខណៈ​ការ​ឃោសនា​ជិត​នឹង​បញ្ចប់។
លោក​បាន​ថ្លែង​ថា​៖ «យើង​ត្រូវ​តែ​ការពារ​ដើម​ឈើ​សន្តិភាព ដែល​យើង​កំពុង​ប្រមូល​ភោគផល​។ ប្រសិន​បើ​យើង​ធ្វេសប្រហែស​និង​មិន​ពិចារណា​ឲ្យ​ស៊ី​ជម្រៅ​ចំពោះ​រាល់​ទង្វើ​របស់​យើង​…​ផ្លែ​ឈើ ទាំង​នេះ​នឹង​ត្រូវ​បាត់​បង់​ក្នុង​រយៈ​ពេល​តែ​មួយ​នាទី​ហើយ​ប្រទេស​យើង​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អស្ថិរភាព និង​ចលាចល​សង្គម»។
លោក ហ៊ុន ម៉ានី ក៏​បាន​ថ្លែង​សំដៅ​ទៅ​គណបក្ស​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ចំពោះ​ការ​យក​ផ្នត់​គំនិត​របស់​បរទេស​ក្នុង​ការ​មើល​មក​កម្ពុជា​ដោយ​មិន​អើពើ​ចំពោះ​សមិទ្ធផល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច។
បើ​ទោះ​ជា​យុវជន​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​ជា​ច្រើន​និយាយ​ថា ពួក​គេ​មិន​ទទួល​ប្រាក់​សម្រាប់​ការ​ចូល​រួម​នេះ​ក៏​ដោយ ក៏​យុវជន អ៊ុន ឌីម៉ា អាយុ​២១ឆ្នាំ ប្រាប់​ថា គាត់​ត្រូវ​គេ​ផ្តល់​ថ្លៃ​សាំង​ម៉ូតូ​ឲ្យ​ដែរ​។ គាត់​បន្ត​ថា​៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​មាន​ផ្តល់​សាំង​ឲ្យ​ខ្ញុំ​ពីរ​លីត្រ​… វា​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​ដើម្បី​ការ​ចូល​រួម​ទេ ប៉ុន្តែ ជា​ឧបត្ថម្ភ​មិន​ឲ្យ​ខ្ញុំ​ចេញ​ប្រាក់​ហោ​ប៉ៅ»។
អ្នក​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្មោះ សៀន បក្សាបូរមី អាយុ​១៦​ឆ្នាំ និយាយ​ដែរ​ថា បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទៅ​ស្វាគមន៍​ការ​វិល​ត្រឡប់ របស់​លោក សម រង្ស៊ី គាត់​មាន​ការ​បារម្ភ អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត។
យុវជន​រូប​នេះ​បាន​និយាយ​ទៀត​ថា​៖ «ខ្ញុំ​មាន​ការ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​ប្រជាជន កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​ខ្ញុំ​បាន​ឃើញ​មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ច្រើន​ចេញ​ទៅ​ទទួល លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​សុក្រ»៕ PS
_________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍