ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះកុយ ធីតា ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នកលក់កាបូប ស្នាក់នៅផ្ទះលេខ១១Z ផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ចំណែកជនសង្ស័យ ឈ្មោះសូផាត មុន្នីកា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្នុងពេលឃាត់ខ្លួន ប៉ូលិសបានដកហូតទូរស័ព្ទ Iphon 4s ពណ៌សមកវិញ រួចប្រគល់ឲ្យម្ចាស់ដើមវិញ។
ប៉ូលិសបានបន្តថា ជនរងគ្រោះបានចេញពីផ្ទះមកធ្វើក្រចកនៅតូបកើតហេតុ ដោយទុកទូរស័ព្ទក្នុងទូដាក់ថ្នាំក្រចក ហើយអង្គុយធ្វើក្រចក។ ស្រាប់តែ សូផាត មុន្នីកា បានដើរមកលួចយកទូរស័ព្ទដាក់ក្នុងហោប៉ៅអាវខាងស្តាំ បម្រុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញទាន់ ស្រែកចោរ ចាប់បាននារីនោះតែម្តង៕
ប្រភពពី៖ CEN
