លោកមេធាវី គួយ ធុនណាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា « ឥឡូវនេះ កូនក្តីខ្ញុំកំពុងឲ្យខ្ញុំរៀបចំធ្វើពាក្យបណ្តឹង ដើម្បីដាក់ទៅតុលាការនិងប្តឹងលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅសប្តាហ៍ក្រោយនេះ។ លោកបណ្ឌិត ឈឹម ផលវិរុន បានប្តឹងលោក ខឹម វាសនាចំនួន៣ ករណី គឺៈ ១-ពីបទប្រមាថ ២-ពីបទបរិហារកេរ្ដិ៍ និងទី៣-ពីបទក្លែងព័ត៌មាន និងទាមទារជម្ងឺចិត្ត ១០ ម៉ឺនដុល្លារអាមេរិក»។
លោកមេធាវីធុនណា បានបញ្ជាក់ថា ចំណុចបន្ទុកដែលកូនក្តីរបស់លោក បានធ្វើការចោទប្រកាន់ចំពោះ លោកខឹម វាសនា នៅក្នុងរឿងក្តីនេះគឺពាក់ព័ន្ធទៅនឹងសម្តីរបស់លោកខឹម វាសនាដែលបាននិយាយសាធារណៈ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសផ្ទាល់ខ្លួនរបស់លោក ផលវិរុន កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយ និងបំភ្លឺបានឡើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះនៅថ្ងៃសុក្រនេះ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
