គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:19 AM
កាលពី​ព្រឹក​ថ្ងៃទី 23 ខែ​កក្ដ​ដា ឆ្នាំ 2013 នេះ ប្រទេស​កម្ពុជា ពិតជា​មានសំណាង​ណាស់​ក្នុងចំណោម​បណ្ដាល​ប្រទេស​នៅក្នុង​តំបន​អាស៊ាន ដែល​ត្រូវបាន​ក្រុមហ៊ុន Googleផ្ដល់​តម្លៃ និង​ធ្វើការ​កោតសរសើរ​ជា​ប្រទេស​ដែលមាន​សម្បត្តិ​ធម្មជាតិ និង​វប្បធម៌​ សម្បូរបែប​ល្អ​ថ្លៃថ្លា​លើសគេ​កម្ររ​មាន ហើយនឹង​ត្រូវ​ជ្រើស​យក​សម្រាប់​កម្មវិធី Google Maps Street View នាពេលឆាប់ៗនេះ។
ទាក់ទង​នឹង​កម្មវិធី​ខាងលើ​នេះដែរ ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា៖‹ បច្ចេកវិជ្ជា​ការកំណត់​ផែនទី​របស់ Google នឹង​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​បង្ហាញ​ទិដ្ឋភាព​ជា​វិជ្ជមាន​នៃ​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយនឹង Google នេះ​យើង​សង្ឃឹមថា​នឹងមាន​មនុស្ស​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក​កាន់​តែមាន​ចំណាប់អារម្មណ៍​អំពី​ប្រទេស​កម្ពុជា​ព្រមទាំង​ទទួលបាន​នូវ​បទពិសោធន៍​ដ៏​ល្អ​តាមរយៈ​កម្មវិធី​ថ្មី​នេះ។
លោក Divon Lan ប្រធាន​គ្រប់គ្រង​ផលិតផល​នៅ​ក្រុមហ៊ុន Google បានឱ្យដឹង​ដែរ​ថា៖ ‹យើង​ពិត​ជាមាន​សេចក្តី​រីករាយ​ក្រៃលែង​ដោយមាន​ចូលរួម​ប្រតិបត្តិការ​ជាមួយ​ក្រសួង​ទេសចរ​ក្នុង​កិច្ច​បើក​ដំណើរការ​នៃ​ការបើកបរ​រថយន្ត​ផ្តិត​យក​ទិដ្ឋភាព​លើ​ដង​វិថី​នៅក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ល្បីល្បាញ និង​មាន​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​រួចទៅហើយ ដូច្នេះ​យើង​សង្ឃឹមថា Street View នឹង​អាចជួយ​បង្កើន​នូវ​វិស័យ​ទេសចរ​បន្ថែមទៀត ដោយ​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​នូវ​សារប្រយោជន៍​នៃ​ព័ត៌មាន​ផែនទី​ជាច្រើន​នោះ​ហើយ  Street View ក៏​អាចជួយ​បង្កើត​នូវ​ស្ថានភាព​សេដ្ឋកិច្ច​ចុងក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​ចែករំលែក​នូវ​រូបភាព​ផ្លូវ​កម្រិត 360 ដឺ​ក្រេ​ជាមួយ​ប្រភេទ​រូបភាព Panoramic នៃ​​ប្រទេស​​កម្ពុជា​​នៅ​លើ​ផែន​ទី​​របស់ Google នៅ​ពេល​ដែល​​រូបភាព​​នឹង​​បើក​​ដំណើរ​ការ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​
សូមបញ្ជាក់​ផងដែរ​ថា៖ Street View គឺជា​កម្មវិធី​បង្ហាញផ្លូវ​ដ៏​មាន​ប្រជាប្រិយភាព​របស់ Google Maps ដែល​អាច​រកមើល​បាន​ដល់​ទៅ 50 ប្រទេស​ដោយ​អនុញ្ញាតឱ្យ​មនុស្ស​គ្រប់រូប​អាច​មើលឃើញ​ទិដ្ឋភាពពិតៗ និង​អាច​រក​អ្នកជិតខាង​តាមរយៈ​រូបភាព​ផ្លូវ​កម្រិត 360 ដឺ​ក្រេ​ជាមួយ​ប្រភេទ​រូបភាព​Panoramic ហើយ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​នៅក្នុង​រាជធានី​ភ្នំពេញ Google នឹង​ចាប់ផ្តើម​ធ្វើការ​បើកបរ​រថយន្ត​ដែលមាន​ដាក់​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ថត​ដ៏​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ដើម្បី​ប្រមូល​រូបភាព​ជាមួយនឹង​ទិដ្ឋភាព​បង្ហាញផ្លូវ​សម្រាប់ Google Maps។
បច្ចុប្បន្ននេះ​ក្រុមហ៊ុន Google ក៏បាន​នាំយក​នូវ Street View Trekker ដែលជា​ប្រព័ន្ធ​បច្ចេកវិទ្យា​កាមេរ៉ា​ចុងក្រោយ​បំផុត​របស់​យើង​ដែល​ផ្តល់នូវ​រូបភាព​នៃ Street View យ៉ាង​រហ័សភ្លាមៗពី​ទីតាំង​តំបន់​ប្រាសាទបុរាណ​អង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក​ដ៏​អស្ចារ្យ។ ការចាប់យក​រូបភាព​បង្ហាញផ្លូវ Street View នៃ​វប្បធម៌ និង​បូជនីយដ្ឋាន​នេះ​ក្រុមហ៊ុន Google ស​ង្ឈឹ​ម​ថា​នឹង​ជួយ​បង្ហាញ​នូវ​សម្រស់​ដ៏​ស្រស់ត្រកាល​ប្រាសាទ​អង្គរ​បន្ថែមទៀត​សម្រាប់អ្នកទេសចរ និង​ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​ងាយស្រួល​តាមរយៈ​បណ្តាញ​អ៊ិន​ធើ​ណែ​ត៕
google-1
________________________
ប្រភពពី៖ KhmerStation.com