គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:45 PM
NEC1ទាក់ទង​ការ​រិត​ត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​ផ្សាយ ទាក់ទង​ទៅ  ការបោះឆ្នោត និង​លទ្ធផល​ឆ្នោត កាលពី​ល្ងាច​ថ្ងៃទី ១៧ កក្កដា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប ) បានចេញ​មុខមក​អះអាងថា ខ្លួន​មិនដែល​ធ្វើការ​ហាមប្រាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ។​
គ​.​ជ​.​ប  បានលើកឡើង​នៅក្នុង​សេចក្ដីបំភ្លឺ​មួយ​របស់ខ្លួន​ថា កន្លងមក​មានមតិ​សាធារណ​ជន មួយចំនួន​បាន​ច្រឡំ​ថា ការផ្អាក​វិទ្យុ​មិន​ឲ្យ​ផ្សាយ​បន្ត ក្នុ​ង​អំឡុ​ង​ពេល​​ការបោះឆ្នោត ដោយសារ គ​.​ជ​.​ប ហើយ​ម្យ៉ាងទៀត ក៏​យល់ច្រឡំ​ថា គ​.​ជ​.​ប មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​ទាកទង​ទៅ​នឹង​​ការបោះឆ្នោត និង​លទ្ធផល​បោះឆ្នោត ក្នុង​រយៈពេល​៥​ថ្ងៃ មុន​ការបោះឆ្នោត និង​ថ្ងៃ​បោះ ឆ្នោត​។​
​ពាក់ព័ន្ធ​ការច្រឡំ​នេះ គ​.​ជ​.​ប មិនបាន​ឲ្យ​ផ្អាក​នោះទេ ផ្ទុយទៅវិញ គ​.​ជ​.​ប បានចេញ​គោលការណ៍ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ព័ត៌មាន ក្នុង​គោលបំណង​ធ្វើ​យ៉ា​ង​ណា ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ។ ក្នុងនោះ​គ​.​ជ​.​ប បាន​ជំរុញ ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវតែ​ផ្តល់ព័ត៌មាន និង​ការ​អប់​រំ​ ពី​ការបោះឆ្នោត ដែល​ងាយ​យល់ និង​មាន​អ​ព្យា​ក្រឹត្យ ក្នុង ការផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​។​
​សម្រាប់​ការបោះឆ្នោត​នេះ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកគ្រប់គ្រង​ទាំងអស់ ត្រូវតែ​ខិតខំ​ប្រឹងប្រែង ឲ្យ​អស់​លទ្ធភាព ចូលរួម ធ្វើ​ឲ្យ​ការបោះឆ្នោត មាន​ល​ក្ខ​ណៈ​​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាមរយៈ​ការ​ផ្តល់ព័ត៌មាន អំពី​ការបោះឆ្នោត ។ ចំពោះ​ការ ហាម ផ្សព្វផ្សាយ រយៈពេល​៥​ថ្ងៃ ដែល​មានចែង​ក្នុង​បទបញ្ជា និង​នី​តិ​វិធី សម្រាប់​ការបោះឆ្នោត ជំពូក​៧ ចំណុច​៧.២.៥ គឺ​សំដៅ​តែ លើ​ការហាម​ធ្វើ និង​ហាម​ផ្សព្វផ្សាយ​លទ្ធផល នៃ​ការស្ទង់មតិ ទាក់ទង​នឹង​ដំណើរការ​តែ​ប៉ុ​ណ្ណោះ​​។ ចំណែក​ការផ្សព្វផ្សាយ លទ្ធផល​នៃ​ការបោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់ មាន​សិទ្ធិ​ធ្វើការ​ផ្សព្វផ្សាយ លទ្ធផល​ដែល​ខ្លួន​ទទួលបាន​។​
​គួរ​បញ្ជាក់ថា សេចក្ដីបំភ្លឺ​នេះ​បានធ្វើ​ឡើង​គ្រា​ដែល​កន្លងទៅ​ក្រសួង​ព័ត៌មាន​បានចេញ​សេចក្ដីប្រកាស​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ  ផ្សាយ​ពី​ទិន្នន័យ នៃ​ការវិភាគ​សម្លេងឆ្នោត ក៏ដូចជា​លទ្ធផល​ឆ្នោត ហើយ​ជាពិសេស​នោះ​គឺ​ការផ្អាក​មិន​ឲ្យ​វិទ្យុ​ក្នុងស្រុក ជួល​ម៉ោង​ឲ្យ​វិ​ទ្យ​បរទេស​ផ្សាយ​បន្ត ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី ប​ញ្ហា​​​ត្រូវបាន​ដោះស្រាយ​បញ្ចប់​រួចរាល់​អស់ហើយ ៕
ប្រភពពី Free Press Magazine