ក្មេងស្រីរងគ្រោះមានឈ្មោះព.ច.រ អាយុ១៤ឆ្នាំ រៀននៅសាលាអង្កការជួយ ឧបត្ថម្ភ ។ ចំណែកឪពុកចុងតិរច្ឆានមាន ឈ្មោះអ៊ឹង វុទ្ធី អាយុ៤១ឆ្នាំ មុខរបរបើក បររថយន្ដដឹកគ្រឿងសំណង់ឱ្យក្រុមហ៊ុន ស៊ីនហួរ មានទីលំនៅកន្លែងកើតហេតុ។ ករណីឪពុកចុងរំលោភកូនស្រីនេះបាន កើតឡើងនៅពេលម្ដាយក្មេងស្រីរងគ្រោះ ឈ្លោះគ្នាជាមួយប្ដីប្រមឹក ហើយត្រូវស្ដ្រី ជាម្ដាយដើរចេញពីផ្ទះ ពេលយប់ជ្រៅក៏ ត្រឡប់មកផ្ទះវិញ ទើបបែកការណ៍ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យបានឱ្យដឹងថា នៅយប់ថ្ងៃ កើតហេតុ ជនសង្ស័យជាឪពុកបានផឹក ស្រាស្រវឹង ហើយមានជម្លោះជាមួយ ប្រពន្ធឈ្មោះញ៉ែម ដា អាយុ៤១ឆ្នាំ មាន កូន៤នាក់ ស្រី២ ហើយកូនស្រីរងគ្រោះ ជាកូនច្បង ។ ពេលមានជម្លោះនោះប្រពន្ធ ក៏ដើរចេញពីផ្ទះទៅផ្ទះអ្នកជិតខាងលុះ យប់ឡើងក៏ត្រឡប់ទៅផ្ទះវិញ ស្រាប់តែ ឃើញប្ដីដេកជិតកូនស្រីបង ។
តាមប្រភពព័ត៌មានបានបន្ដថា ដោយ សង្ស័យព្រឹកឡើង គាត់ក៏សួរនាំកូន តែ កូនស្រីមិនហ៊ានប្រាប់ទេ ព្រោះឪពុក គំរាមមិនឱ្យប្រាប់អ្នកណាឡើយ បើហ៊ាន ប្រាប់គេនឹងសម្លាប់ចោល ។ ក្រោយមក ក្មេងស្រីរងគ្រោះក៏បានប្រាប់មិត្ដភក្ដិ ទើបបែករឿងដល់ម្ដាយ ហើយដាក់ពាក្យ បណ្ដឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជារំលោភកូនចុង មែន ហើយកន្លងមកធ្លាប់បានស្ទាប អង្អែលប្រដាប់ភេទ២-៣ដងហើយដែរ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបញ្ជូន មកកាន់អធិការដ្ឋាននគរបាល ខណ្ឌមាន ជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
