គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:57 PM
បុរសជនជាតិ ទួរគី ម្នាក់ បានសំរេចចិត្ត ប្រើនូវវិធីសាស្រ្តដ៏ចម្លែកម្យ៉ាង ក្នុងការផ្តាច់បារី ដោយបានដាក់ក្បាល របស់គាត់ ចូលទៅក្នុងទ្រុង និង ចាក់សោរអោយជាប់ ដូចនេះ គាត់នឹងមិនអាច ជក់បារី បាននោះទេ។
គាត់មានឈ្មោះ Ibrahim Yucel អាយុ ៤២ឆ្នាំ រស់នៅទីក្រុងKütahya ប្រទេសទួរគី បានព្យាយាមផ្តាច់ការជក់បារី អស់រយៈពេល ២៦ឆ្នាំ មកហើយ នៅតែមិនអាច ផ្តាច់បាន ដោយគាត់តែងតែ ជក់អស់ ២កញ្ចប់ ក្នុងមួយថ្ងៃ។ ទើបពេលនេះ គាត់សំរេចចិត្ត ចាក់សោរ ឃុំឃាំង ក្បាលរបស់ខ្លួន បែបនេះ និង ប្រគល់សោរ ទៅអោយប្រពន្ធ និង កូនស្រី របស់គាត់ ជាអ្នកមើលការខុសត្រូវ រាល់ពេលដែលគាត់ មិននៅជិតពួកគេ ឬ ចេញទៅខាងក្រៅ។




ប្រភពពី៖ ខ្មែរឡូដ