គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:19 AM
ជាមួយ​នឹង​ការ​បង្ហាញ​មុខ​ជា​លើក​ដំបូង​បន្ទាប់​ពី​​មាន​ពាក្យ​ចរចាម​អារាម ​នៅ​ឯការដ្ឋាន​ស្ពាន​ស្ទឹងមានជ័យ​នា​រសៀល​នេះ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​មួយ​រួច​ហើយ ដើម្បី​ចរចារ​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា។
ក្រុម​ការ​ងារ​ដែល​មាន​តួនាទី​ចរចារ​សម្រួល​សម្រាប់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុង​រដ្ឋសភា​​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា មាន​លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន និង​លោក សាយ ឈុំ។
ដោយ​ឡែក​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​កាល​ពី​ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា វិញ សម្តេច​នាយករដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ថា អ្នក​ណា​ឈ្នះ ឬ​អ្នក​ណា​ចាញ់ គឺ​មិន​សំខាន់​នោះទេ តែ​អ្វី​ដែល​សំខាន់ គឺ​កុំ​ឲ្យ​ជាតិ​បែក​បាក់​គ្នា៕
ប្រភពពី Free Press Magazine 

Read more: http://www.cambodiapage.info/kh

0 comments:

Post a Comment