គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:06 AM
កំពង់ចាម: សភាពការណ៍​សន្តិសុខ​សង្គម​បាន​ស្ងប់ស្ងាត់​ស្ទើរ​ទាំងស្រុង ចាប់តាំងពី​ថ្ងៃ​ឃោសនា​រក​សំឡេងឆ្នោត​រហូតដល់​ថ្ងៃ​បោះឆ្នោត​។ ប៉ុន្តែ​បោះឆ្នោត​បាន​មួយថ្ងៃ​នៅ​ស្រុក​អូ​រាំង​ឪ​មាន​ស្ត្រី​ម្នាក់ បាន​ផឹកទឹក​អាស៊ីត និង បុរស​ម្នាក់​នៅ​ស្រុក​ពញាក្រែក បាន​លេបថ្នាំ​សម្លាប់សត្វ​កណ្តៀរ ដើម្បី​ធ្វើអត្តឃាត​សម្លាប់ខ្លួន ហើយ​សាច់ញាតិ​បាន​បញ្ជូនមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣​។​
​    ​
​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​និយាយប្រាប់ CEN នៅ​ថ្ងៃទី​២៩​នេះ​ថា ស្ត្រី​ផឹកទឹក​អាស៊ីត ឈ្មោះ លី ចាន់​ធី អាយុ ៣១ ឆ្នាំមាន​ទីលំនៅ​ភូមិ​ចក ឃុំ​ដំរិល ស្រុក​អូ​រាំង​ឪ​។ ចំណែកឯ​បុរស​លេបថ្នាំ សម្លាប់សត្វ​កណ្តៀរ​ឈ្មោះ រាណ ដូង អាយុ ១៩ ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្តោត ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​។ ជនរងគ្រោះ​ទាំងពីរ​កំពុង​ទទួល​ការសង្គ្រោះ​ពី​ក្រុមគ្រូពេទ្យ​ខេត្តកំពង់ចាម​។​
​    ​
​អ្នកស្រី ឡុង ណៃ​ហ៊ា​ត អាយុ ៦៧ ឆ្នាំ​ជា​ម្តាយ​របស់ លី ចាន់​ធី បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​កូនស្រី​គាត់​ចាក់ទឹក​អាស៊ីត​ពី​ក្នុង​អាគុយ​ប្រហែល មួយ​ពែង​ផឹក​ដើម្បី​សម្លាប់​ខ្លួនឯង កាលពី​ព្រឹក​មិញ (​ថ្ងៃទី​២៩) គឺ​ដោយសារ​គេ​ខឹង​នឹង​បងប្រុស​របស់គេ​ឈ្មោះ លី សុខ​ណា អាយុ ៣៦ ឆ្នាំ​បាន​វាយ​ពីរ​ដៃ​លើ​មុខ និង ក្បាល ប៉ុន្តែ​ពួកគេ​ទាំងពីរ ( លី ចាន់​ធី និង លី សុខ​ណា ) ជា​អ្នកមាន​ជំងឺសរសៃប្រសាទ​ដូចគ្នា​កំពុង​ព្យាបាល​។​
    ​ចប់​បោះឆ្នោត​ម្នាក់​ផឹកទឹក​អាស៊ីត​( លី ចាន់​ធី )​នៅ​ស្រុក​អូ​រាំង​ឪ
​អ្នកស្រី ប៉ាត ពឿ​ន អាយុ ៤៣ ឆ្នាំ​ជា​ម្តាយ​បាន​និយាយថា ទំនង​ដោយសារ​គាត់​បាន​ទះកំផ្លៀង គេ​ចំនួន ពីរ ដៃ​បន្ទាប់ពី​កូនប្រុស​ម្នាក់នេះ​បាន​ទៅ​បោះឆ្នោត​ហើយ​បាន​ទៅ​ផឹកស៊ី​ស្រវឹង​មក​អុកឡុក​នៅផ្ទះ កាលពី​ល្ងាច​មិញ​ថ្ងៃទី​២៨ កក្កដា​។ ប៉ុន្តែ​ម៉ោង​ប្រហែល​ជាង ៦ ព្រឹក​ថ្ងៃទី​២៩ គាត់ និង ប្តី​បាន​ទៅ​ស្រែ​នោះ ដូង នៅ​មិនទាន់​ក្រោកពីដំណេក​ហើយ ប្អូន​របស់គេ​បាន​យក​ភួយ​ដណ្តប់​ឲ្យ​។ ទំនង​ចន្លោះ ពេល​ក្រុមគ្រួសារ​បានចេញ​ផុតពី​ផ្ទះ ដូង បាន​យក​ថ្នាំ​គ្រាប់​សម្រាប់​សម្លាប់សត្វ​កណ្តៀរ​ដែល​សល់​ពី​ការប្រើប្រាស់​កន្លង​មកជា​ច្រើន​គ្រាប់​លេប​។ បន្ទាប់ពី​មាន​អា​ការៈពុល​អ្នកជិតខាង​បានឃើញ​ក៏​នាំមក​កាន់​មន្ទីរពេទ្យ​នេះ​៕
លេបថ្នាំ​សម្លាប់សត្វ​កណ្តៀរ​( រាណ ដូង )​នៅ​ស្រុក​ពញាក្រែក​ធ្វើអត្តឃាត​
ប្រភពពី CEN

0 comments:

Post a Comment