គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:09 AM
ភ្នំពេញ: ​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​មានប្រសាសន៍ថា អ្វី​ដែល​គ​.​ជ​.​ប បាន​ធ្វើ​គឺ​អនុវត្ត​ទៅតាម​ច្បាប់ ដែល​នៅ​ជា​ធរមាន គឺ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ការ​ដែល​ចង់​បង្កើត​គណៈកម្មការ ដែល​មាន​គណបក្ស អង្គការក្រៅរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ គឺ​វា​ហួស​សមត្ថកិច្ច​របស់​គ​.​ជ​.​ប​ហើយ​។ ដោយ​លោក​បាន​លើកឡើង​ថា ដំណើរ​ចេះតែ​ទៅ​មុខ​ហើយ​។​
​លោក អ៊ឹម សួស្តី បានបញ្ជាក់​ថា ទាក់ទង​ការបដិសេធ មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក​មិន​អាច​វាយតម្លៃ​ថា យ៉ាងម៉េច​ទេ​។ ចាំ​គ​.​ជ​.​ប ធ្វើ​រហូតដល់​ប្រកាស​លទ្ធផល​ប់ឆ្នោត​ជា​ផ្លូវការ មុនដំបូង​លទ្ធផល​បណ្តោះអាសន្ន ហើយ​បើ​អត់​មាន​បណ្តឹង​ទេ​និង​ប្រកាស​ជា​ផ្លូវការ​។​
​ចំណែក​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​បានន័យថា “​គាត់​មិន​ទទួលស្គាល់​សន្លឹកឆ្នោត ដែល​គាត់​ទទួលបាន​ពិ​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គាត់ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គាត់អ​ស់​ជំនឿ​”​។
​លោក​បាន​លើកឡើង​ថា បើសិនជា​មាន​ភាព​មិន​ប្រក្រតី​ត្រង់ណា ប្តឹង​ឡើងមករ​ហូល​ដល់គ​.​ជ​.​ប ហើយ​គ​.​ជ​.​ប ត្រូវ​ដោះស្រាយ ហើយ​បើ​ការដោះស្រាយ​តម្រូវ​ឲ្យ​ប្តឹង​ចិត្ត​របស់​ភាគី​ណា​មួយ​ទេ ភាគី​នោះ​អាច​ប្តឹង​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​វិនិច្ឆ័យ និង​បិទ​ផ្លូវ​តវ៉ា​។ យន្តការ​មាន​រួចហើយ គ្មាន​អ្វី​ទាមទារ​បង្កើត​ស្អី​ខុសច្បាប់​បានទេ​។​
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​មិន​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ( លទ្ធផល​បណ្តោះអាសន្ន ) ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. និង​ដោយ​គណបក្ស ប្រជាជន​កម្ពុជា និង​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ចម្រុះ ដើម្បី​ស្រាវជ្រាវ​នូវ​ភាព​មិន​ប្រក្រតី​។​
​ការ​បដិសេធ​មិន​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត ត្រូវបាន​គណបក្ស​ប្រឆាំង​អះអាងថា ដោយសារតែ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន បាន​កើតឡើង ដែល​នាំឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​។​
​ការប្រកាស​បដិសេធ​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៣ ដោយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​
​លោក សម រង្ស៊ី បាន​ថ្លែងថា ការធ្វើ​សន្និសីទ​នេះ ដើម្បី​បញ្ជាក់​អំពី​គោលជំហ​ទាក់ទង​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ហើយ​លទ្ធផល ដែល​ប្រកាស​ដោយ​គណបក្ស​នយោបាយ​មួយ ហើយ​ដែល​មាន​មូលដ្ឋាន​តួលេខ​ទាក់ទង​ទៅ​អ្វី ដែល​គ​.​ជ​.​ប បាន​ផ្សព្វផ្សាយ​ដែរ គណបក្ស សង្គ្រោះ​ជាតិ សូម​បដិសេធ និង​មិន​អាច​ទទួលយក​បាន​ទេ​ចំពោះ​លទ្ធផល​នេះ​។
​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ស៊ើបអង្កេត​ចម្រុះ ដែល​មាន​ការចូលរួម​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ស្រាវជ្រាវ​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​នាំមក​នូវ​ផលប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត​។​
​លោក​បាន​បញ្ជាក់ថា “​ចាប់ពីពេលនេះ តទៅ ការដឹកនាំ​ប្រទេស​គ្រប់​វិស័យ ការធ្វើ​សេចក្តីសម្រេច​ទាក់ទង​ទៅនឹង​អនាគត​ប្រទេសជាតិ គឺ​ត្រូវ​តែមាន​ការចូលរួម​ពី​គណបក្ស សង្គ្រោះ​ជាតិ ពីព្រោះ​គ្មាន​គណបក្ស​ណា គ្មាន​មេដឹកនាំ​ណា ចាប់ពី​ពេលនេះ​តទៅ អាច​ធ្វើ​អ្វី​តាម​ចិត្ត​ដូច​មុន​ទៀត ដោយ​មិន​មាន​ការយល់ព្រម​ពី​គណបក្ស សង្គ្រោះ​ជាតិ​”​។​
​ទាក់ទង​ទៅ​និង​សំនួរ​របស់​អ្នកកាសែត​ដែល​បាន​សួរថា តើ​ការបដិសេធ​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត វា​ស្មើ​និង​ការបោះបង់​ចោល​អាសនៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ដែរឬទេ​?
​សំណួរ​នេះ ត្រូវបាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយថា គណបក្ស​សង្គ្រោះ​ជាតិ អត់​បោះបង់​ចោល​អាសនៈ​ទេ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត មិនមែន​ប្រកាស​បោះបង់​ចោល​អាសនៈ​ទេ​។
​លោក កឹម សុខា បានបញ្ជាក់​ថា “​ច្បាប់ កាលណា​យើង​ប្រកាស​បោះបង់ចោល អា​នឹង​បាន​គេ​យក​ទៅ​ធ្វើ​អី​ទៀត បើ​យើង​អត់​ប្រកាស​បោះបង់​ចោល​ទេ គឺជា​របស់​យើង ប៉ុន្តែ​យើង​ប្រកាស​មិន​ទទួលស្គាល់​អ្វីដែល​ខុស​”​។​
​សូមជម្រាបថា លទ្ធផល​បោះឆ្នោត​ផ្លូវការ នៃ​ការបោះឆ្នោត​នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​លទ្ធផល​បណ្តោះអាសន្ន ដែល​បាន​ផ្សព្វផ្សាយ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ៥៥ អាសនៈ ក្នុងចំណោម​អាសនៈ​រដ្ឋសភា​សរុប ១២៣៕
ប្រភពពី CEN

0 comments:

Post a Comment