ភ្នំពេញ: ក្រោយការបោះឆ្នោតតែពីរថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ក៏មានដំណឹងច្បាស់ការណ៍ ស្តីពី ការដោះដូរមេប៉េអឹម រាជធានីភ្នំពេញ។ នោះគឺលោកឧត្តមសេនីយ៍ទោ យ៉ា គឹមអ៊ី ត្រូវបានផ្លាស់ចេញពីតំណែងមេបញ្ជាការកងរាជអាវុធហត្ថ ប៉េអឹម រាជធានីភ្នំពេញ និងដាក់ជំនួសមកវិញនូវលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
មិនទាន់មានការបញ្ជាក់ពីហេតុផលនៃការដោះដូរមេបញ្ជាការប៉េអ៊ឹម រាជធានីភ្នំពេញ នៅក្រោយការបោះឆ្នោត នៅឡើយទេ។
ជាការកត់សម្គាល់ នៅថ្ងៃបោះឆ្នោត នាពេលរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កើតមានឧបទ្ទវហេតុប៉ះទង្គិចរវាងអ្នកតវ៉ាបោះឆ្នោត និងប៉ូលិសប៉េអឹម ហើយមានឡានប៉េអឹម ២គ្រឿង ត្រូវបានអ្នកស្រុក និងព្រះសង្ឃ វាយកម្ទេច និងចុងក្រោយ ដុតចោលថែមទៀត។ ប៉ុន្តែជាសំណាងល្អ ប៉ូលិសប៉េអឹម មិនបានតដៃ ដែលនាំឲ្យមានអ្នករបួស ឬស្លាប់ នោះទេ៕
ប្រភពពី CEN

0 comments:
Post a Comment