គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:04 PM
ភ្នំពេញ: ​វា​ជា​ពាក្យ​ដ៏​ពេញនិយម​ហើយ​បានធ្វើអោយ​កក្រើក​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​។ ការបោះឆ្នោត​បានបញ្ចប់ កាលពី​ថ្ងៃអាទិត្យ គឺជា​ការប្រកួតប្រជែង​បែប​ប្រជាធិបតេយ្យ​តទល់​របស់​មនុស្ស​ពីរ​ក្រុម​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​គឺ ក្រុម “​ដូរ​” ដែល​ចង់អោយមាន​ការផ្លាស់ប្តូ​រ​របប​គ្រប់គ្រង​និង​ក្រុម “​មិន​ដូរ​” ដែល​ចង់​រក្សា​របប​គ្រប់គ្រង​នៅ​ដដែល​។​
​លទ្ធផល​បោះឆ្នោត​បានបង្ហាញ​ថា​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៦៨ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ​។ លទ្ធផល​នេះ​មានន័យថា​នឹងមិន​មានការ​ផ្លាស់ប្តូរ របប​គ្រប់គ្រង​ទេ ហើយ​គណបក្ស​ប្រជាជន​នឹង​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោចណាស់​ប្រាំ​ឆ្នាំ​ដោយមាន​សម្តេច​ហ៊ុនសែន​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀតផង​ដែរ​។ ដូច្នេះ​ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​សម្រេចចិត្តថា “​មិន​ដូរ​” ហើយ​នៅតែ​ទុក​ចិ​ត្គ​ណ​បក្ស​ប្រជាជន​កម្ពុ​ជាជាង​គណបក្ស​ផ្សេងទៀត​នៅក្នុង​ការដឹកនាំ​ប្រទេស​។ មនុស្ស​គ្រប់គ្នា​ត្រូវតែ​គោរព​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​។​
​ប៉ុន្តែ​បើ​ពិនិត្យ​អោយ​ជ្រៅ​ទៅនោះ​គឺ​ប្រជាជន​ចង់អោយមាន​ការផ្លាស់ប្តូ​រ​មួយ​ដ៏​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ដោយ​មិន​ធ្វើការ​ផ្លាស់ប្តូរ​ក្រោម​សម្ពាធ​ពី​ខាងក្រៅ​ទេ​ប៉ុន្តែ​គឺជា​ការផ្លាស់ប្តូរ​ចេញពី​ខាងក្នុង​ដែល​នឹង​អាចធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ទាល់​។ នេះ​ប្រហែលជា​ជម្រើស​នៃ​ការផ្លាស់ប្តូរ​ដែល​ល្អ​បំផុត សម្រាប់​ស្ថានភាព​នៅ​កម្ពុជា​។ គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​បាន​ត្រៀមខ្លួន​ស្រេច​ហើយ ដើម្បី​ការផ្លាស់ប្តូរ​ដ៏​ស្ងៀមស្ងាត់​មួយ​នេះ សម្រាប់​អនាគត នយោបាយ​របស់ខ្លួន​ផង និង​សម្រាប់​អនាគត​ប្រទេសជាតិ​ផង​។​
​លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា មិនសូវ​ជា​ពេញចិត្ត​ចំពោះ​លទ្ធផល​នេះ​ទេ ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា បានឈ្នះ ការបោះឆ្នោត​នេះ​ក្តី​។ លោក​បាន​លើកឡើងថា​លទ្ធផល​នេះ​គឺជា​ការ​ដាស់តឿន​មួយ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​លោក​ក៏​ទាក់ទាញ​អារម្មណ៍​ផងដែរ​ថា​ចំណុចខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ការសម្របសម្រួល​ខ្លួន​ទៅតាម​ស្ថានភាព​។​
​ទោះបីជា​មិនមាន​ការពេញចិត្ត​ខ្លះ​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្តី អ្នកបោះឆ្នោត​នៅតែ​គិតថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ជា​ជម្រើស​ដែ​ល្អ​សម្រាប់​ពួកគេ​។ ប៉ុន្តែ​អ្នកបោះឆ្នោត​ក៏បាន​ប្រាប់​ដល់​គណបក្សកាន់អំណាច​អោយ​ប្រយ័ត្ន​ផងដែរ​សម្រាប់​អនាគត​ហើយ​ត្រូវបំពេញ​ការងារ​ដែលមាន​ប្រ​សិ​ទ្ឋ​ភាព​ជាង​អាណត្តិ​កន្លងមក​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ចំនួន​កៅអី​នៅ​រដ្ឋសភា​ធ្លាក់ចុះ​ជាង​២០​ជា​ចំនួន​មួយ​ដែល​តម្រូវអោយ​គណបក្ស​កាន់អំណាច​ត្រូវ​ពិនិត្យឡើងវិញ​នូវ​សកម្មភាព ប្រសិទ្ធភាព និង ការទំនាក់ទំនង​រវាង​មន្ត្រី​និង​ប្រជាជន​។​
​ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បានផ្តល់​ការទុកចិត្ត​អោយ​កាន់អំណាច​បន្តទៀត​ក្តី អ្នកបោះឆ្នោត​ចង់​ប្រាប់​ដល់​គណបក្ស​ប្រជាជន​អោយ​ប្រឹងប្រែង​បន្ថែមទៀត​នៅក្នុង​ការដោះស្រាយ​បញ្ហា​សង្គម​និង​ជីវភាព​ដែល​ប្រជាជន​កម្ពុជា​កំពុង​ប្រឈមមុខ​។​
​ការលុបបំបាត់​អំពើពុករលួយ​គ្រប់លំដាប់​ថ្នាក់ ការកសាង​វិស័យ​សុខាភិបាល​ដ៏​មាំទាំ​មួយ ការលើកកម្ពស់​វិស័យ​អប់រំ​ទាំង​បរិមាណ​និង​គុណភាព ការដំឡើង​ប្រាក់ខែ​សម្រាប់​កម្មករ​និង​មន្ត្រីរាជការ ការកាត់បន្ថយ​ភាពមិន​សប្បាយចិត្ត​ចំពោះ​សេវាសាធារណ​: និង​ការកាត់បន្ថយ​គម្លាតរ​វាង​អ្នកមាន​និង​អ្នកក្រ​គឺ​ស្ថិតនៅ​ក្នុងចំណោម​បញ្ហា​ដែល​គណបក្ស​ប្រជាជន​ត្រូវ​គិតគូរ​បន្ថែមទៀត​ដើម្បី​អនាគត​នយោបាយ​ដ៏​វែងឆ្ងាយ​របស់ខ្លួន​ក៏ដូចជា​អនាគត​កម្ពុជា​ទាំងមូល​។​
​តាមរយ​:​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គណបក្ស​ប្រជាជន​ក៏​ទំនងជា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងា​របស់ខ្លួន នៅក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​និង​ប្រទេស​អោយ​កាន់តែ​ខ្លាំងក្លា​ដើម្បី​បង្កើន​ការទុកចិត្ត ពី​ប្រជាជន​កម្ពុជា និង​អ្នកបោះឆ្នោត​។ គណបក្ស​ប្រជាជន​នឹងត្រូវ​ធ្វើ​ការកែ​ទម្រ​ង​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណុចខ្សោយ ដែល​ខ្លួន​មាន ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​របស់​អ្នកបោះឆ្នោត​។ នោះ​គឺជា​ការផ្លាស់ប្តូរ​មួយ​ដែល​នឹង​សម្រេច ដោយ​គណបក្ស​ប្រជាជន​ផ្ទាល់​ហើយ​វា មិនមែនជា​ការផ្លាស់ប្តូ​រ​របប​គ្រប់គ្រង​ដែល​អាច​នឹង​នាំ​ដល់ អស្ថិរភាព​នយោបាយ​នោះឡើយ​។ វា​គឺជា​ការផ្លាស់ប្តូរ​ដ៏​ទន់ភ្លន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​សមល្មម​នឹង​សប្បាយចិត្ត​៕​
ប្រភពពី CEN

0 comments:

Post a Comment