គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:24 AM
BKភ្នំពេញៈ ប្រជាពលរដ្ឋ​បឹង​កក់​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​មក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល ដើម្បី​ជំរុញ​ការ​កាត់​ក្តី​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​​ដីធ្លី​បឹង​កក់ ​ដែល​កំពុង​ជាប់​ឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៨ ខែ​មក​ហើយ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ។
ដោយឡែក ប្រជាពលរដ្ឋ​បឹងកក់ ក៏​បាន​ដាក់​លិខិត​មួយ​ទៀត​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល ដើម្បី​ជំរុញ​ការ​កាត់​ក្តី​អ្នកស្រី យ៉ោម បុប្ផា​ផង​ដែរ។
អ្នកស្រី យ៉ោម បុប្ផា អ្នក​តវ៉ា​ដីធ្លី​ដ៏​សកម្ម​នៅ​តំបន់​បឹងកក់ អាយុ ២៩​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ចូលរួម​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​បុរស​អ្នក​រត់​ម៉ូតូ​ ឌុប​ពីរ​នាក់​ឲ្យ​រង​របួស។ ចៅក្រម​ចោទ​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៃ​ក្រម​ព្រហ្មទណ្ឌ។
អ្នកស្រីត្រូវ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់​ចំនួន ៦០​លាន​រៀល​ទៀត កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២។
ប៉ុន្តែនៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៣ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​សាលា​ឧទ្ធរណ៍​​ប្រកាស​សាល​ដីកា បន្ធូរ​បន្ថយ​ទោស ១ឆ្នាំ គឺ​អ្នកស្រី យ៉ោម បុប្ផា ត្រូវនៅ​ជាប់​ទោស ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀលឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុបវិញ។