ប្រតិបត្ដិការនេះបានធ្វើឡើងកាលពី វេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០១៣ នៅផ្ទះសំណាក់យី ហោ ឡេស៊ីហ្វីសដែលមានទីតាំងលេខ ២៥E ផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី ទី២ ខណ្ឌដូនពេញ ។
ស្ដ្រីថៅកែផ្ទះសំណាក់ដែលត្រូវកម្លាំង ចម្រុះឃាត់ខ្លួននោះឈ្មោះ ផៃ គន្ធី អាយុ ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ចំណែក ភ្ញៀវ១០នាក់ទៀតក្នុងនោះមានប្រុស៨ នាក់ និងស្រី២នាក់ត្រូវឃាត់ខ្លួនដែរ ព្រម ទាំងដកហូតបានថ្នាំញៀន២កញ្ចប់តូច រួមទាំងទូរស័ព្ទដៃស៊េរីទំនើបៗ៧គ្រឿង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី៩ ខែកក្កដានេះ គេឃើញ កម្លាំងចម្រុះរបស់ការិយាល័យនគរបាល ប្រឆាំងការសម្អាតប្រាក់នៃមន្ទីរប្រឆាំង គ្រឿងញៀនក្រសួងមហាផ្ទៃដែលដឹកនាំ ដោយលោក សាន វុទ្ធី នាយការិយាល័យ និងលោក លី សុផាន់ណា ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញបានចុះមកឆែកឆេរផ្ទះសំណាក់យីហោឡេស៊ីហ្វីស៤បន្ទប់ ។ ពេលនោះសមត្ថកិច្ច បានរកឃើញថ្នាំញៀន២កញ្ចប់តូចនិង បានដាក់បន្ទុកជាករណីជួញដូរនិងប្រើ ប្រាស់ថ្នាំញៀនឬផ្ដល់ទីតាំងសម្រាប់ជួញដូរនិងប្រើប្រាស់ដូច្នេះហើយកម្លាំង ចម្រុះទាំងនោះអបានសម្រេចឃាត់ខ្លួន ទាំងថៅកែស្រីនិងភ្ញៀវប្រុសស្រីចំនួន ១០នាក់ទៀតបញ្ជូនទៅកាន់ការិយាល័យ យ៉ាងប្រញាប់ប្រញាល់ ៕ឪ
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
