គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:41 PM
សេចក្តី​រាយ​ការណ៍​មួយ​ពី​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា កាលពី​​យប់​ថ្ងៃទី០១ ខែកក្កដា ម្សិលមិញ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្ត​សៀមរាប​លោក ជួន សុបញ្ញា បាន​ចុះ​ធ្វើ​ការ​ឆែកឆេរ​រោងពុម្ព​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​វត្តបូរព៌ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា រោង​ពុម្ព​មួយ​នេះ​បាន​លួច​បោះពុម្ព​អាវយឺត​ឲ្យ​ចលនា​អំណាច​ប្រជាពលរដ្ឋ​របស់​លោក សួន សេរីរដ្ឋា ក្នុង​បំណង​​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា។
បើ​តាម​សេចក្តី​រាយការណ៍​ដដែល បន្ទាប់​ពី​ធ្វើ​ការ​ឆែកឆេរ​រួច សមត្ថកិច្ច​ដក​ហូត​បាន​ប័ណ្ណ​គំរូ​ពាក់​ព័ន្ធ​នឹង​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ទាំង​អាវ​យឺត​ចំនួន​២ ដែល​នៅ​ខាង​មុខ​មាន​រូប​សញ្ញា​របស់​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ និង​នៅ​ពី​ខាង​ក្រោយ​មាន​សរសេរ​អក្សរ​ថា «ពលរដ្ឋ​ខ្មែរ​យើង​រួម​គ្នា​ប្រើ​អំណាច​ពលរដ្ឋ ប្រឆាំង​ការ​បោះឆ្នោត​បង្រ្គប់​កិច្ច ដែល​គ្មាន​សេរី និង​យុត្តិធម៌»។
លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប​ដែល​ដឹកនាំ​ការ​ចុះ​ឆែកឆេរ​នេះ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុតាង​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លំអិត​ទេ ព្រោះ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕
ប្រភពពី៖ Cambodiapage.info