គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:41 PM
ខេត្តបាត់ដំបង​ ៖ មនុស្សម្នា​ក់បាន​ស្លាប់ និង​១១​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុ​ការ​ណ៏​ក្រឡាប់​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​កាលពី​រសៀល​ថ្ងៃទី​២៧ កក្កដា ២០១៣ តាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កំពង់​ព្រៀង ឃុំ​កំពង់​ព្រៀងស្រុក​សង្កែ ។​ សមត្ថកិច្ច​បាស​និយាយថា រថយន្តក្រុង​ដែល​ក្រឡាប់​នោះ​របស់​ក្រុមហ៊ុន «​ស្រ៊ុន​លី​» ពាក់​ស្លាក​លេខ 3B-1223 ធ្វើដំណើរ​ពី​ភ្នំពេញ មកកាន់​ខេត្តបាត់ដំបង ។ អ្នកបើកបរ​បាន​រត់​គេចខ្លួន ក្រោយ​បង្ក​គ្រោះថ្នាក់​។ ប្រភព​ដដែល​បាន​បន្តថា រថយន្ត​នេះ​ទំនងជា​បើក​លឿន​ពេល​កំពុងមាន​ភ្លៀង​ធ្លាក់ លុះដល់​ចំនុច​ផ្លូវ​កោង​ខ្លាំង ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​រអិល​ធ្លាក់​ចេញពី​ផ្លូវ ក្រឡាប់​តែម្ដង បណ្ដាល​ឲ្យ អ្នកដំណើរ​១១​នាក់​របួសធ្ងន់ ស្រាល និង​ក្មេង​ម្នាក់ បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ ។​
សាក្សី​បាន​និយាយថា កំណាត់​ផ្លូវ​ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់ព្រះ គឺជា​ចំនុច​ប្រកាសអាសន្ន​ដល់​អ្នកដំណើ​រ​ពី​គ្រោះថ្នាក់​ចរាចរ​ណ៏ ព្រោះ​ទីនោះ​សំបូរ​ផ្លូវ​កោង ។ មន្ត្រី​ជំនាញ​បានដាក់​ស្លាក​សញ្ញា ឲ្យ​អ្នកដំណើរ បានឃើញ និង​ប្រុងប្រយ័ត្ន ប៉ុន្តែ​អ្នកធ្វើដំណើរ​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទេ​។  សាក្សី​បាន​បញ្ជាក់ថា  ចំពោះ​រថយន្ត​ខាងលើនេះ អ្នកបើកបរ​ហាក់ដូច​ជា​បាន​ជាន់​ហ្វ្រាំង​ពេល​រអិល ធ្វើ​ឲ្យ​រថយន្ត​រេ​កន្ទុយ​បោក​ពេញទំហឹង​ទៅលើ​គល់ត្នោត រហូត​ត្រឡប់​ក្បាល​ទៅរក​ភ្នំពេញ​វិញ និង​ក្រឡាប់​តែម្ដង​។​ សមត្ថកិច្ច​ជំនាញ​ជំនាញ​និយាយថា គេ​បាន​នាំយក​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ មកកាន់​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕
ប្រភពពី វាលឥន្ទ្រិយ 

0 comments:

Post a Comment