គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:43 PM
អង្គការ​តម្លារ​ភាព​កម្ពុជា​ ហៅ​ជា​​​ភាសា​​​អង់​គ្លេស​​​ថា Transparency International Cambodia បាន​ធ្វើ​ស​ន្និសិទ​សារ​ព៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​នេះ ដើម្បី​​​បង្ហាញ​​ពី​​របាយ​ការណ៍​​នៃ​ការ​​អង្គេត​​ការណ៍​​ការ​បោះឆ្នោត​​ដែល​​មាន​​មូល​ដ្ឋាន​​ផ្អែក​លើ​សំណាក​ទៅ​លើ​​ការ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង កាល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣។​
នៅក្នុង​របាយការណ​នៃ​កា​អង្គេត​ការបោះឆ្នោត​របស់​អង្គ​ការ​តម្លាភាព​កម្ពុជា​បាន​រកឃើញថា មាន​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើតឡើង​ដូចជា​: នៅតាម​ការិយាល័យ​បោះឆ្នោត​ចំនួន​៦០% ប្រជាពលរដ្ឋ​ដែល​មាន​ឯកសារ​អន្ត​សញ្ញាណ​ត្រឹមត្រូវ​មិន​អាម​រក​ឈ្មោះ​របស់​ពួកគេ​ឃើញ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត។
ចំនុច​នេះ​ក៏​មាន​គំហើញ​ពី​ការត្រួតពិនិត្យ​ឯករាជ្យ ដែល​បង្ហាញ​ថា មាន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ជិត​១១% ដែល​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​​ចុះ​​នៅ​​ក្នុង​​បញ្ជី​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត ប៉ុន្តែ​បែ​ជា​ពុំ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទៅ​វិញ។
ឧបទ្ទវហេតុ​សំខាន់ៗ ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ដែរ​ថា មាន​អ្នកបោះឆ្នោត​បង្ហាញខ្លួន ហើយ​ឃើញ​​ថា​ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​បោះឆ្នោត​ជំនួស​រួចទៅហើយ។ ដោយ​ឡែក​​នៅ​​តាម​​ការិយាល័យ​​បោះឆ្នោត​ចំនួន​២៦% មាន​ប្រជាពលរដ្ឋ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ដោយ​ពុំ​មាន​ឯកសារ​អន្ត​សញ្ញាណ។
ចំនុច​នេះ​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត ហើយ​ជាពិសេស​គឺ​ទាក់ទង​ទៅនឹង​ចំនួន​ឈ្មោះ​ដែល​លើស​នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​មាន​ឈ្មោះ​ស្ទួន​​គ្នា​​ចំនួន​​ជាង​​កន្លះ​​លាន​​នាក់ ដែល​ត្រូវបាន​រកឃើញ​ដោយ​ប្រភព​ឯករាជ្យ។
មួយវិញទៀត ការបោះឆ្នោត​ដោយ​ប្រើប្រាស់​ប័ណ្ណ​ពត៌មាន​អ្នកបោះឆ្នោត​ត្រូវបាន​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​ដោយ​៩៣% នៃ​ការិយាល័យ​បោះឆ្នោត​បាន​ប្រើ​ប្រាស់​​ប័ណ្ណ​​ព័ត៌មាន​​អ្នក​បោះ​ឆ្នោត ដើម្បី​អនុញ្ញាត​ឲ្យ​បោះឆ្នោត។
របាយការណ៍​បង្ហាញ​ទៀតថា នៅតាម​ការិយាល័យ​បោះឆ្នោត​ចំនួន​១១% លទ្ធផល​នៃ​ការបោះឆ្នោត​មិន​ត្រូវបាន​ផ្សព្វផ្សាយ ក្រោយ​ការរាប់​សន្លឹកឆ្នោត ដែល​​ចំនុច​​នេះ​ផ្ទុយ​ពី​បទ​បញ្ជា​ដែល​បាន​កំណត់ និង​ធ្វើឲ្យមាន​ការលំបាក់​ក្នុង​ការប​ញ្ជាក់​អំពី​សុក្រឹត្យភាព​នៃ​លទ្ធផល​ដែល​បាន​ប្រកាស។
ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក​ព្រាប កុល បាន​ថ្លែងថា អង្គការ​របស់​លោក​មាន​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​សិទ្ធ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​។ ការបាត់បង់​សិទ្ធិ​បោះឆ្នោត​អាស្រ័យ​ដោយ​ប្រជាពលរដ្ឋ​មិន​អាច​បោះឆ្នោត​បាន ហើយ​ការ​បោះឆ្នោត​ខុសច្បាប់​ត្រូវ​បាន​អនុញ្ញាត។
សំលេងៈ
​អង្គការ​តម្លាភាព​កម្ពុ​ជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ភាព​អសកម្ម​ទាំងស្រុង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​ការដោះ​ស្រាយ​​បញ្ហា​​កង្វល់​​ទាំង​នេះ។
លើសពីនេះទៅទៀត គជប បាន​មាន​ភាព​សកម្ម​ក្នុង​ការរារាំង​ប្រជាពលរដ្ឋ​ពី​ការ​ទ​ទូល​បាន​ពត៌មាន អំពី​ស្ថានភាព​បោះឆ្នោត​របស់​ពួកគេ ដើម្បី​កាត់បន្ថយ​ការភាន់ច្រឡំ​ដោយ​​ហាម​ឃាត់​​គណៈ​បក្ស​​នានា​​មិន​​ឲ្យ​​យក​​បញ្ជី​ឈ្មោះ​តាម​ខ្លួន និង​បិទ​ការផ្សព្វផ្សាយ​មូលដ្ឋាន​ទិន្នន័យ ចំពោះ​សាធារណជន​មុន​ពេល​កំណត់៕(ដោយៈ​ថា ថៃ)​
ប្រភពពី វាយោ

0 comments:

Post a Comment