គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:05 PM
ស្រប​ពេល​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទីប្រាំ​ដែល ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ខាង​មុខ​នេះ នៅ​តាម​ដង​ផ្លូវ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​នានា លើ​ទំព័រ​ហ្វេសប៊ុក​សប្តាហ៍​នេះ​ក៏​មិន​បាន​រំលង​ការ​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ដែរ។
ទំព័រ​ហ្វេសប៊ុក ឈ្មោះ I Love Cambodia Hot News បាន​បង្ហោះ​រូបភាព​យុវតី​ពីរ​រូប ដែល​ម្នាក់​នៅ​ឆ្វេង​ដៃ​ពាក់​មួក​ដាក់​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កញ្ញា​ម្នាក់​ទៀត ដាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​អម​ទៅ​ដោយ​អក្សរ​ធំៗ​ពណ៌​ក្រហម​ចោទ​ជា​សំណួរ​ឡើង​ថា «​ស្អាត​ដូច​គ្នា យក​មួយ​ណា​?»។
ការ​ដាក់​បង្ហោះ​នេះ​ទទួល​បាន​ការ​ចុច​គាំទ្រ​ចំនួន ៣,១៤១ និង​ចែក​ចាយ​បន្ត​ចំនួន ១៤៨ ក្នុង​រយៈ​ពេល​ប្រាំ​ម៉ោង​ដំបូង ព្រម​ទាំង​មតិ​ជាច្រើន​ពី​អ្នក​លេង​ហ្វេសប៊ុក មាន​ទាំង​មតិ​គាំទ្រ និង​បដិសេធ។
ជាក់ស្ដែង ShokryVsCharya ដែល​លើក​សរសើរ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា៖ «៤ អ្នក​ដឹក​នាំ​មាន​សីលធម៌» ហើយ KuysimEng និង De Lievery Love បាន​បន្ទរ​ការ​ជូនពរ​ថា៖ «សូម​ឲ្យ​៤​ឈ្នះ»។
ចំណែក​ឯ BrossBremBrey បាន​បញ្ចេញ​មតិ​ថា៖ «៤​ស្អាត​ដោយ​រូប រីឯ​៧​ស្អាត​ដោយ​ចរិយា​សម​សួន សម​ជា​នារី​ខ្មែរ ខ្ញុំ​សុំ​រើស​យក​លេខ​៧»។ KominDaVaraun យល់​ស្រប​ដោយ​សរសេរ​អក្សរ អង់គ្លេស ជា​ពាក្យ​ខ្មែរ​ថា៖ «​លេខ​៤​សា្អត តែ​លេខ​៧​រម្យទម សុភាព​រាបសា ហើយ​ស្អាត​ទៀត​»។
មាន​មតិ​បញ្ចេញ​ជាច្រើន​បាន​លើក​ឡើង​ថា ខ្លះ​ចង់​យក​ទាំង​ពីរ ខ្លះ​និយាយ​ថា មិន​បាន​ទេ​យក​តែ​មួយ​បាន​ហើយ​ហើយ​អ្នក​ខ្លះ​ទៀត​ថា ពេញ​ចិត្ត តែ​ទាស់​ចិត្ត។
មិន​ស្អាត​មិន​សង្ហា បាន​សរសេរ​ថា៖ «ពេញ​ចិត្ត​លេខ​៤​ណាស់ មិន​ដឹង​ម៉េច​បោះ​ឲ្យ​៧​ទៅ​វិញ»។
Nin Ja បាន​បន្ទរ​ថា​៖ «ស្រឡាញ់ A តែ​ដើម្បី​ជាតិ​យក B សិន​ហើយ»។
ចំពោះ អ្នក​ដែល​ចង់​ជ្រើស​រើស​ទាំង​ពីរ ត្រូវ​បាន Jake Thy ឆ្លើយ​តប​វិញ​ថា៖ «បើ​មនុស្ស​អាច​ឲ្យ​យក​ទាំង​ពីរ តែ​បោះឆ្នោត​ឲ្យ​យក​តែ​មួយ​ទេ»។
Khmer Man គិត​ថា ការ​បោះឆ្នោត​គឺជា​ការ​សម្ងាត់ ហើយ​គេ​នឹង​បោះ​ឲ្យ​ម្នាក់​ក្នុង​ចំណោម​អ្នក ទាំង​ពីរ។
ចំពោះ Vi Reakវិញ សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សួរ​សំណួរ​ខាង​លើ​ដោយ​បាន​លើក​ឡើង​ថា៖ «ចាំ​តែ​មើល​ទៅ​ដឹង​ហើយ កុំ​សួរ​សំណួរ​អ៊ីចឹង យ៉ាប់​មែន»៕