ឪពុកម្តាយរបសក្មេងស្រីទាំងនោះបានឲ្យដឹងថា ក្នុងអំឡុងដើមឆ្នាំ២០១៣មក មានគ្រូម្នាក់ ឈ្មោះកែម ចាន់ឆេន អាយុ៣៥ឆ្នាំ បង្រៀនថ្នាក់ទី៦ សាលាបឋមសិក្សាថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ បានធ្វើសកម្មភាពបៀតបៀនកេរខ្មាសកូនស្រីរបស់គាត់ដែលជាសិស្សរៀននៅសាលានេះដែលមានអាយុចាប់ពី១៣ឆ្នាំ ១៤ឆ្នាំបានចាប់អោបពីក្រោយ និង ចាប់ច្របាច់សុដន់ ទាំងនៅសាលា និង ក្រៅសាលាដូចជានៅផ្ទះរបស់គ្រូនោះក្នុងពេលដែល កូនស្រីរបស់ពួកគាត់ទៅរៀនគួរ ហើយពេលប្រពន្ធរបស់លោក គ្រូនោះមិននៅផ្ទះ ។
អំពើដ៏លាមកនេះលោកគ្រូបង្រៀនតែងតែធ្វើជាបន្តបន្ទាប់ ពុំដែលខានឡើយ រហូតដល់ថ្ងៃមួយ សិស្សរងគ្រោះម្នាក់បានយកអង្កត់ឈើមកវាយចំក្បាលលោកគ្រូកែម ចាន់ឆេនទៀតផង ក្រោយពេលដែលលោកគ្រូបានធ្វើសកម្មភាអោបនិងចាប់សុដន់របស់នាង ។ បន្ទាប់មកសិស្សរងគ្រោះម្នាក់ក្នុងចំណោម ៤នាក់បានដាច់ចិត្តប្រាប់ឪពុកម្តាយ រួចក៏បែកការណ៍រឿងនេះតែម្តង ។
ក្រោយពីបានដឹងរឿងនេះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ពួកគាត់បាននាំកូនៗទាំងអស់មកប្តឹងផ្ទាល់ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង នៅថ្ងៃទី៦ ខែមិថុនា ពួកគាត់បានធ្វើពាក្យបណ្តឹងជាលាយលក្ខអក្សរមួយទៀតដាក់ចូលទៅស្ថាប័នអយ្យកាអមសាលាដំបូងខេត្ត ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ណ៍ក្រុមគ្រួសារបស់ពួកគាត់ ប៉ុន្តែលោកព្រះរាជាអាជ្ញាបែរជាមិនទទួលពាក្យបណ្តឹងនោះទៅវិញ ។ រហូតដល់ថ្ងៃទី១១ ខែមិថុនា គាត់បានយកពាក្យបណ្តឹងនោះទៅដាក់ជូនលោកនាយកក្រឡាបញ្ជី គាត់ក៌ទទួលយក ។ ស្រាប់តែនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញលិខិតជូនដំណឹងដល់ពួកគាត់ ដែលជាឪពុកម្តាយ ក្មេងស្រីរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា សម្រេចតម្កល់រឿងនេះមិនចាត់ការទៅវិញ ។
ក្រុមគ្រួសារក្មេងស្រី បានប្រាប់ទៀតថា ការសម្រេចរបស់ស្ថាប័នអយ្យការនាពេលនេះគឺមិនបានជួយរកយុត្តិធម៌ជូនពួកគាត់ដែលជាជនរងគ្រោះនោះទេ ដូចនេះសូមឲ្យក្រសួងយុត្តិធម៌ជួយពិនិត្យបណ្តឹងនេះផង ហើយរកយុត្តិធម៌ជូនពួកគាត់។
ពាក់ព័ន្ធករណីនេះលោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពុំអាចទាក់ទងសុំការបំភ្លឺបាននោះឡើយ ។
រហូតមកដល់ពេលនេះលោកគ្រូបង្រៀននៅមានសេរីភាពនៅឡើយបើទោះបីជាបានដកចេញពីសាលាឲ្យទៅនៅការិយាល័យអប់រំស្រុករលាប្អៀក៏ដោយ ៕
រហូតមកដល់ពេលនេះលោកគ្រូបង្រៀននៅមានសេរីភាពនៅឡើយបើទោះបីជាបានដកចេញពីសាលាឲ្យទៅនៅការិយាល័យអប់រំស្រុករលាប្អៀក៏ដោយ ៕
ប្រភពពីនគរវត្ត
