បុរសដែលផឹកថ្នាំប៉ងសម្លាប់ខ្លួនឯងនេះមានឈ្មោះ យ៉ាន យ៉ុង អាយុ៤៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ក្រុមគ្រួសារបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ បុរសរូបនេះទៅស្រែធម្មតា ពេលត្រឡប់មកវិញស្រាប់តែមានអាការៈពុលក្អួតចង្អោរយ៉ាងខ្លាំង ដោយឃើញអាការៈបែបនេះ ក្រុមគ្រួសារបានសួរនាំ តែបុរសរូបនេះព្យាយាមមិនប្រាប់ពី មូលហេតុនៃការក្អួតចង្អោរនោះទេ តែដោយសង្ស័យខ្លាចពុលថ្នាំបាញ់ស្រូវក៏ប្រញាប់ដឹកមកសង្គ្រោះនៅ មន្ទីរពេទ្យស្រុកប្រតិបត្តិបរិបូរណ៌ តែដោយសារតែអាការៈធ្ងន់ធ្ងរក៏បានដឹកបន្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង ។
ប៉ុន្តែបើតាមប្រភពផ្សេងមួយទៀតបានអោយដឹងថា មូលហេតុដែលបុរសនេះមានអាការៈក្អួតចង្អោរបែបនេះ គឺដោយសារតែបុរសរូបនេះបានផឹកថ្នាំពុល ដែលលាយជាច្រើនមុខប៉ងសម្លាប់ខ្លួន នៅពេលដែលបុរសនេះបានមានទំនាស់ជាមួយនិងគ្រួសារ ក៏ផឹកថ្នាំពុលសម្លាប់ខ្លួនតែម្តង ៕
- ប្រភពពីនគរវត្ត
