គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:01 AM
ពាក្យ​ថា​ដូរ​មិន​ដូរ​និង​លេខ​៤ លេខ​៧​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បង្ក​ជា​ជម្លោះ​រវាង​អ្នក​ស្នេហា​គណៈបក្សនយោបាយ​ម្ខាងៗ​នោះ​ធ្វើ​ឲ្យ​យីអ៊ុន​លោក​ឧកញ៉ា ឃី គឹម​លន់​ធ្លាក់ចុះ​ភ្លាមៗ​ដោយ​តុលា​ការបញ្ជា​ឲ្យ​យកទៅដាក់​គុក​ជា​បណ្តោះអាសន្ន​នៅ​ប៉េ​ហ្សី​នៅ​ព្រឹក​ថ្ងៃទី​៩ កក្កដា ២០១៣​នេះ​។​
​វាសនា​លោក​លោក​ឧកញ៉ា ឃី គឹម​លន់​ត្រូវ​លោក កែវ មុនី ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លោក​ឧកញ៉ា ឃី គឹម​លន់ ដាក់​ព​ន្ឋ​នាគារ​ប៉េ​ហ្ស៊ី​បណ្តោះអាសន្ន ពីបទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅផ្ទះ​លេខ​០៩ ផ្លូវ​១៣៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន នេះ​ជា​សារ​មួយ​ប្រាប់​ទៅ​អ្នក​ប្រកាន់​គណៈបក្សនយោបាយ​ម្ខាងៗ​នោះ​សូមកុំ​ផ្កាប់មុខ​ពេក ប្រយ័ត្ន​មាន​វាសនា​ដូច​លោក​ឧកញ៉ា ឃី គឹម​លន់​នេះ​។​
​សម័យនេះ​ឆ្នាំ​២០១៣​ទៅហើយ ពុំមែន​ឆ្នាំ​១៩៧៩​យើង​ធ្វើ​អ្វីៗ​បាន​តាមតែ​ទំនើងចិត្ត​នោះទេ​ពោល​បើ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស ត្រូវ​ហ៊ាន​ជាប់គុក ដោយ​គ្មាន​នរណា​ទៅ​កាង​យើង​បាន​នោះទេ​។​
​អ​ញ្ជឹ​ង​គួរតែ​ដឹង​និង​យល់​ឲ្យ​ច្បាស់ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​នោះ​អស់លោក​ពុំបាន​ឡើង​ធ្វើជា​នាយករ​ដ្ធ​មន្ត្រី ប្រធាន​សភាជាតិ​រឺ​ក៍រ​ដ្ធ​មន្ត្រី​នោះដែរ​ពោលគឺ​គេ​មាន​អស់ហើយ​បើសិនជា​ពួកគេ​ឈ្នះឆ្នោត​នោះ​។​ហើយ​មកដល់​សព្វថ្ងៃនេះ​ក្រុមក្រួសារ​ពួកគេ​ដេក​លើ​គំនរ​លុយ មាស ប្រាក់​ចាយ​មិន​អស់​ទៅហើយ​។​យ៉ាងណាមិញ​អ្នក​ស្នេហា​គណៈបក្ស​ផ្កាប់មុខ​ទាំងឡាយ​អើយ​កុំ​នាំគ្នា​ខាំ​តែ​ខ្មែរ​គ្នា​ឯ​ឯ គឺ​អត់​ប្រយោជន៍​ទេ នាំ​តែ​ជាប់គុក​ច្រវាក់​ចោល​ប្រពន្ធ​កូន​ដូច​ករណី​ឧកញ៉ា ឃី គឹម​លន់​នេះ​ស្រាប់​៕​ដោយ​ទី ក្តាម​
______________________
ប្រភពព័ត៌មានពី៖ ទស្សនៈខ្មែរ