គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:12 PM
khmer-news-51e26eeaab956ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត អោយ​ដឹង​ថា សម្រាប់​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន រូបមន្ត​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី១ សម័យ​អ៊ុនតាក់ គឺ​ជា​រូបមន្ត​បែង​ចែក​អាសនៈ​រដ្ឋសភា ល្អ​ជាង​រូបមន្ត​បច្ចុប្បន្ន។ អ្នក​សង្កេតការណ៍​គូស​បញ្ជាក់​ថា រូបមន្ត​សំណល់​ខ្ពស់​បំផុត​សម័យ​អ៊ុនតាក់ វា​ជា​យន្តការ​មួយ​ដែល​អាច​ផ្តល់​ឱកាស​អោយ​គណបក្ស​តូចៗ​មាន​លទ្ធភាព​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​តំណាង​អោយ​សំឡេង​ប្រជារាស្ត្រ។
សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​លោក គល់ បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (Comfrel) ពន្យល់​អំពី​ភាព​ខុស​ប្លែក​គ្នា​នៃ​អត្ថប្រយោជន៍​របស់​រូបមន្ត​បែង​ចែក​អាសនៈ​រដ្ឋសភា​ទាំង​ពីរ​នេះ តាម​ការ​សាកសួរ​របស់​លោក ជី វិតា មាន​សេចក្តី​ដូច​ត​ទៅ៖ 
___________________
ព្រភពព័ត៌មានពី៖ អាស៊ីសេរី