គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:22 PM

timthumb (1)ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​​ បាន​ឱ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ ដែល​ជា​ជន​ដៃដល់​ បង្ក​ឱ្យ​មានការ​ផ្ទុះអាវុធ​រំខាន​ដល់​ដំណើរ​ការ​ហែ​ក្បួន​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​កាលពី​រាត្រី​ថ្ងៃ​ទី​០៥​ខែកក្កដា​ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​១៣៥​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ ភ្នំពេញ​
នោះ​ ត្រូវ​បាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​ នា​ល្ងាច​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៣​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។​
​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​មន្ដ្រី​កងរាជអាវុធហត្ថ​ខេត្ដ​កណ្ដាល​ម្នាក់​ឈ្មោះ​អ៊ុ​ង​ ចាន់​ថន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ដែល​ជា​មេ​នាំភ្លើង​ឱ្យ​មាន​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​កើតឡើង​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ​ដោះ​លែង​វិញ​ហើយ​ បន្ទាប់​ពី​សាកសួរ​ចប់​សព្វគ្រប់​រួច​មក​ ។​
​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ផ្សេង​ទៀត​បានឱ្យ​ដឹង​ដែរ​ថា​ លោក​ឧកញ៉ា​ ឃី​ គឹ​ម​លន់​ ក៏​មានឈ្មោះ​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ជាម​ន្ដ្រី​កង​រាជ​អាវុធហត្ថ​ផង​ដែរ​ ដោយ​មាន​ឋានន្ដរស័ក្ដិ​ថ្នាក់​វរសេនីយ៍ឯក​ (​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌​មាន​ដើម​ត្នោត​ចុះ​ផ្សាយ​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០១៣​បន្ថែម​)​ ៕
ប្រភពពី- ដើមត្នោត