គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:59 AM
60ក្នុង​រយៈពេល​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ មេដឹកនាំ​សហជីព​ធំៗ​នៅ​កម្ពុជា​បាន​បង្ហាញ​មុខ​ចំៗ​ក្នុង​ការគាំទ្រ​ទៅលើ​គណបក្ស​នយោបាយ​។
កាលពី​ពេល​ថ្មីៗ​នេះ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​លោក​ជា មុន្នី ប្រធាន​សហជីព​សេរី​​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​បានបង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង។
ចំណែកឯ​លោក​សោម អូន ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​វិញ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ក៍បាន​ដឹកនាំ​ក្បួន​កម្មករ​រាប់​ម៉ឺន​នាក់​ដង្ហែរ​ក្បួន​ឃោសនា​អោយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​វិញ​ផងដែរ​។
ប្រការនេះ​ដោយ​គេ​ជឿជាក់ថា កំលាំង​កម្មករ​-​កម្មការិនី​លើ​វិស័យ​កាត់ដេរ​ដែល​មាន​ចំនួន​ជាង​ ៦០​ម៉ឺន​នាក់​​នៅ​​កម្ពុជា នឹង​ធ្វើអោយ​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​នេះ មានការ​ប្រែប្រួល​។
យ៉ាងណា​ក៍ដោយ​លោក​អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា​បាន​បញ្ជាក់ថា សហជីព​ទាំងអស់​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត្យ​របស់ខ្លួន ដើម្បី​បំរើ​ដល់​ផល​ប្រយោជន៍​របស់​កម្មករ​-​កម្មការិនី​។​
សូមស្តាប់​​នាទី​​ហេតុការណ៍​​សំខាន់​​នេះ ដោយ​​មាន​បទសំភាសន៍​របស់​វ៉ា សំណព្វ ជាមួយ​លោក​អាត់ ធន់ ប្រធាន​សហភាព​សហជីព​ការងារ​កម្ពុជា​!
ប្រភពពី៖ cambodiapage.info