គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

10:18 PM
IMG_1077ភ្នំ​ពេញៈ សភា​សហ​រដ្ឋ​អាមេរិកនឹង​​បើក​សវនា​ការ​​​​​នៅ​ថ្ងៃ​នេះដែ​ល​មិន​ធ្លាប់​មានពី​មុនមក អំពី​ការ​បោះ​​​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ធ្វើ​​ការ​ពិភា​ក្សា​ ថា​តើជំនួយ​បរ​ទេស​​​​របស់​​ប្រទេស​មហា​អំណាច​​​មួយ​នេះ គួរ​ត្រូវ​ពិនិត្យ​ឡើង​វិញឬ​យ៉ាង​ណា ប្រសិន​បើ​​ការ​បោះ​ឆ្នោត​​​​​​​នៅ​ចុង​ខែ​កក្កដា​នេះ ពុំ​​សេរី និងយុតិ្ត​ធម៌។
​​តំណាង​ពី​អង្គ​ការ​លីកាដូ ​អង្គ​ការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស និង​​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ គ្រោង​នឹង​ផ្តល់​ចម្លើយ ​​ជា​មួយ​នឹង​​​​​នា​យ​ក​ប្រតិបតិ្ត​នៃ​ក្រុម​ហ៊ុន​​វិនិយោគ​នៅ​ទី​ផ្សារ​ងើប​ឡើង​ហៅ​ថា SRP International Group។ នេះ​បើ​យោង​តាម​​គណៈកម្មា​ធិការ​រដ្ឋ​សភា​​ស្តីពី​កិច្ច​ការ​ ការ​បរ​ទេស។
​​សវ​នា​ការ​ក្រោម​ប្រធាន​បទ​ «​​​វិបតិ្ត​សង្គម និង​នយោបាយ​ដែល​ជិត​កើត​ឡើង​នៅ​កម្ពុជា» ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​​អា​ស៊ី​ប៉ាស៊ីហ្វិក​នៃ​រដ្ឋ​សភា​អា​មេ​រិក​គឺ​​​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​​​មិន​ដល់​មួយ​ខែ​ផង​ បន្ទាប់​ពី​ព្រឹទ្ធ​សមា​ជិក​​អាមេរិក​ពីរ​រូប​បាន​ជំរុញ​ឲ្យ​ពិចារ​ណា​ឡើង​វិញ​លើ​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​។