គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:15 AM
ភ្នំ​ពេញៈ រដ្ឋ​សភា​នឹង​មិន​បើក​សម័យ​ប្រជុំ​បន្ទាន់​​​ពិភាក្សា​​​លើ​បញ្ហា​​ថា​ តើ​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ​អាច​​ត្រូវ​​ចុះ​ឈ្មោះ​​​ ក្នុង​បញ្ជី​​បេក្ខជន​​វិញ​ ឬ​អត់​​នោះ​ទេ សម្រាប់​ការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ​នេះ​បើ​តាម​មន្រ្តី​ម្នាក់​ដែល​បាន​ថ្លែង​។
​អ្នក​នាំ​ពាក្យ​សភា លោក ឈាង វុន ​បាន​​ហៅ​​លិខិត​​ របស់​​លោក​សម រង្ស៊ី​ ផ្ញើ​ទៅ​ប្រធាន​​រដ្ឋ​សភា លោក ហេង សំរិន ​ថា​ជា​ «​ការ​រំខាន» ​​​​ហើយ​ថ្លែង​​ថា​ ស្ថាប័​ន​​​នេះ​​​រវល់​​​ជា​​មួយ​ការ​ឃោ​សនា​ការ​បោះ​​ឆ្នោត​ខ្លាំង​ណាស់​​មិន​អាច​​បើ​ក​សម័យ​ប្រជុំ​​​ណា​មួយ​​បាន​ទេ​
លោក​​បន្ត​​ថា​៖ «​​ពួក​គេ​​មិន​​ខ្វល់​នឹង​លោក​ សម រង្ស៊ី​ ទេ​។ ​ពួក​គេ​កំពុង​គិត​អំពី​កៅ​អី​តំណាង​រាស្រ្ត​របស់​ខ្លួន​ពួក​គេ​​ចុះ​ទៅ​​​​ធ្វើ​យុទ្ធ​​​នាការ​ ឃោសនា​​អស់​ហើយ​​»​​។