គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:14 AM
វិទ្យុ​ABC​ប្រកាស​បិទ​ការផ្សាយ​ព័ត៌មាន​ប្រតិកម្ម​បន្ទាន់​របស់​ខ្លួន​ចាប់ពី​ព្រឹក​ម៉ិញ​នេះ បន្ទាប់ពី​មាន​ការព្រមាន​បិទ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គជប​។​
​លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ បាន​ប្រកាស​កាលពី​ព្រឹក​ម៉ោង​ប្រមាណ​ជាង​៧​និង​៤០​នាទី​ថា វិទ្យុ​របស់​លោក​នឹង​ឈប់​ផ្សាយ​ដោយ​ខ្លួនឯង បើ​ទោះបីជា​ក្រសួង​ព័ត៌មាន​មិន​ទាន់ ប្រកាស​អោយ​បិទ​ក៍ដោយ​។
ការប្រកាស​បិទ​នេះ​បាន​ធ្វើឡើងក្រោយពី លោក​អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប កាលពី​ថ្ងៃ​ម្សិលម៉ិញ​នេះ​បាន​សរសេរ​លិខិត​មួយច្បាប់​អោយ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​រូបនេះ ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​ណា​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​។
លោក​អ៊ឹម សួស្តី បាន​បញ្ជាក់ថា ប្រសិន​បើ​ម្ចាស់​ស្ថានីយ៍​វិទ្យុ​នេះ​មិន​គោរព​តាមច្បាប់​របស់​គ.ជ.ប.​ទេនោះ គ.ជ.ប នឹង​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន​អោយ​បិទ​ការ​ផ្សាយ​​របស់​វិទ្យុ​នេះ​ទាំងស្រុង​តែ​ម្តង​។
​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ នៅ​ព្រឹក​ម៉ិញ​នេះ​លោក​សេង ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ បាន​ប្រកាស​បិទ​ដោយ​ខ្លួនឯង​តែ​ម្តង ដោយ​មិន​ចាំបាច់​ក្រសួង​ព័ត៌មាន​ចេញ​សេច​ក្តីប្រកាស​បិទ​នោះ​ទេ​។ ចាប់តាំងពី​ម៉ោង ​៧​និង​ជាង​ ​៤០​​នាទី​មក​វិទ្យុ​នេះ បាន​ចាក់​តែ​ពានិជ្ជកម្ម និង​បទ​ចំរៀង​តែប៉ុណ្ណោះ​។

ប្រភពពី - វាយោ