លិខិតចុះថ្ងៃទី ១០ ខែមិថុនា របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលដាក់នៅលើគេហទំព័រ នៅជិតលិខិតបដិសេធរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កាលពីខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលបណ្តឹងមួយ ពីមន្រ្តីនៅក្នុងក្រសួងចោទប្រកាន់ទៅលើអនុរដ្ឋលេខាធិការ លោកស្រី នង បឿន និងមន្រ្តីដទៃៗទៀត។
លិខិតរបស់លោក ឱម យ៉ិនទៀង បានឲ្យដឹងថា បណ្តឹងនោះចោទប្រកាន់ថា លោកស្រី បឿន ដែលជាប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួង និងអ្នកឃុបឃិតដទៃៗទៀតរបស់លោកស្រី «បានទាមទារប្រាក់ចំនួន៣៥ ០០០ រៀល ពីមន្រ្តីស៊ីវិលម្នាក់ៗដើម្បីអនុញ្ញាតឲ្យមានសិទ្ធិប្រឡង» និង«បានទាមទារចន្លោះពី ៣០០ដុល្លារអាមេរិកទៅ១ ២០០ ដុល្លារអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឲ្យពួកគេជាប់ការប្រលង»។
នៅក្នុងលិខិតឆ្លើយតបរបស់លោកថ្ងៃទី១៩ មិថុនា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបដិសេធចំពោះការចោទប្រកាន់នោះ ដោយអះអាងថា លោកស្រី បឿន មិនដែលបានរំលោភបំពានបញ្ញត្តិណាមួយរបស់ក្រសួងទេ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
