គ្រាន់តែរយៈពេលជាង១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកំពូលគេហទំព័រទម្លាយរឿងអាស្រូវ ជាពិសេសទៅលើពួកតារាៗ ឈ្មោះថា “ហ្កាតឺអាន់សិនស័រ” បានទម្លាយចេញរូបភាពដ៏អាសអាភាសបំផុត របស់តារាម៉ូដែល FHM របស់សឹង្ហបូរី នាង Jamie Ang រួចមកនោះ មានអ្នកនិយមប្រើប្រាស់អ៊ីនធើរណេតសឹង្ហបុរីជាច្រើន បានស្វែងរករូបភាពរបស់នាងនៅលើគេហទំព័រ Google, Yahoo និងបានចែករំលែកមិត្តភក្តិតាមរយៈ Emial, Twitter និង Facebook យ៉ាងទូលំទូលាយ ។
កាលពីម្សិលមិញ Yahoo! News Singapore បានរាយការណ៍ថា រូបភាព Nude ដែលត្រូវបានទម្លាយចេញរបស់នាង Jamie Ang កំពុងឆ្លងរោគហើយ!
ឆ្លើយតបទៅសំណួរសារព័ត៌មាន Yahoo! Singapore អ្នកនាំពាក្យ FHM ម្នាក់ បានបញ្ជាក់ថា នាង Ang គឺជាអ្នកទទួលបានជ័យលាភីជាតារាម៉ូដែល FHM 2012 ហើយរហូតមកទល់ពេលនេះ សារព័ត៌មានដែលបានផ្សព្វផ្សាយរូបភាព Nude របស់នាង គឺជារូបភាពដែលនាងបានថត មុនពេលចូលរួមប្រកួតម្ល៉េះ ។
ទោះជាយ៉ាងណា រូបភាពដ៏អសោចរបស់នាង យ៉ាងតិចក៏មាន ៥០ សន្លឹកផងដែរ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើវេទិកាអនឡាញក្នុងស្រុក ក៏ដូចជាក្រៅស្រុក ចាប់តាំងពីខែឧសភា ២០១៣ នេះមក ៕

