គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:07 AM
ខេត្ដពោធិ៍សាត់​ ៖​ បុរស​ដែល​កូន​ ប្រុស​ស្រី​អះអាង​ថា​ ពេល​ផឹកស្រា​ស្រវឹង​ ម​ញ​តង​ញ​២​តែងតែ​មើលឃើញ​កំហុស​ ប្រពន្ធ​កូន​ហើយ​រអ៊ូរទាំ​ដូច​ឃ្មុំ​នោះ​ត្រូវ​ បាន​ប្រពន្ធ​ទ្រាំ​លែង​បាន​ក៏​ទាញ​កាំបិត​ ផ្គាក់​កាប់​ក្បាល​ទាំង​ល្ងាច​រង​របួស​យ៉ាង​ ធ្ងន់ធ្ងរ​ ។​
​ហេតុការណ៍​កម្រ​មាន​ប្រពន្ធ​ទាញ​ កាំបិត​ផ្គាក់​កាប់​ក្បាល​ប្ដី​ ព្រោះតែ​ស្រវឹង​ ស្រា​ហើយ​មិន​ព្រម​ចូល​ដេក​នៅ​រអ៊ូរទាំ​ ដាក់​ប្រពន្ធ​កូន​ច្រើន​ពេក​ខាងលើ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​ នាទី​យប់​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៣​ ត្រង់​ចំណុច​ផ្ទះបាយ​ខាងលើ​ផ្ទះ​ជន​រង​ គ្រោះ​ ស្ថិត​ក្នុងភូមិ​សាមគ្គី​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​ ។​
​តាម​ការ​ឱ្យ​ដឹង​ពី​កូនស្រី​ និង​កូនប្រសា​ ប្រុស​ដែល​ថែទាំ​ឪពុក​នៅ​ក្នុង​មន្ទីរពេទ្យ​ បង្អែក​ខេត្ដ​បាន​និយាយ​ប្រាប់​នគរវត្ដ​ថា​  ឪពុក​របស់​ពួក​គេ​ដែល​របួសធ្ងន់​ដោយ​ សារ​ម្ដាយ​កាប់​នេះ​ឈ្មោះ​បួន​ ម៉ា​ប់​ អាយុ​ ៤៩​ឆ្នាំ​ រីឯ​ម្ដាយ​ពួក​គេ​ដែល​ទ្រាំទ្រ​នឹង​ សម្ដី​ឪពុក​ដែល​តែងតែ​ផឹកស្រា​ស្រវឹង​ និយាយ​សន្សំរឿង​ជា​ប្រចាំ​នោះ​ឈ្មោះ​នាង​ សា​រ៉​ន​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ខាងលើ​ ។​
​ប្ដី​ប្រពន្ធ​កូន​ជន​រង​គ្រោះ​បន្ដ​ថា​ ផ្ទះ​ ពួក​គេ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្ដាយ​ដែរ​ តែ​ បើ​តាម​ការ​សួរនាំ​ពី​បងប្អូន​នឹង​អ្នក​ជិត​ ខាង​បាន​និយាយ​ថា​ មូលហេតុ​ឪពុក​មក​ ពី​ផឹកស្រា​ជាមួយ​មិត្ដភក្ដិ​ក្នុងភូមិ​ដូច​ សព្វដង​ ហើយ​ពេល​មក​ដល់​ផ្ទះ​វិញ​រអ៊ូ​ រទាំ​រឿង​ប្រពន្ធ​កូន​ ក៏​ធ្វើ​ឱ្យ​ម្ដាយ​ពួក​គេ​ទ្រាំ​ លែង​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​មក​លើ​ ឪពុក​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​១​កាំបិត​ និង​ស្មា​ខាងឆ្វេង​១​កាំបិត​បណ្ដាល​ឱ្យ​ដេក​ ដួល​ក្នុង​ថ្លុកឈាម​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ក៏​នាំ​គ្នា​ដឹក​មក​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ខេត្ដពោធិ៍សាត់​ទាំង​យប់​តែ​ម្ដង​ ហើយ​ម្ដាយ​របស់​ពួក​គេ​មក​ដល់​ពេល​ នេះ​បាន​រត់គេច​ខ្លួន​បាត់​មិនដឹង​ទៅ​ដល់​ ទីណា​នោះ​ទេ​ ។​ ដូច្នេះ​ពួក​គេ​ជា​កូនៗ​ក៏​ ដូច​ជា​ឪពុក​រង​គ្រោះ​ ករណី​នេះ​ពួក​គេ​ពុំ​ បាន​ប្ដឹង​សមត្ថកិច្ច​ទេ​ កុំ​យកទោស​ពៃរ៍​ ពី​ម្ដាយ​ពួក​គេ​អី​ ។​
​ករណី​នេះ​លោក​ផា​ន់​ សុ​ភ័​ណ្ឌ​ នាយ​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្នាម​ព្រះ​បាន​ និយាយ​តាម​ទូរស័ព្ទ​ថា​ ករណី​នេះ​ស្ថិត​លើ​ ស្ថាប័ន​ច្បាប់​ជា​អ្នក​កំណត់​ ឯ​សមត្ថកិច្ច​ លោក​ត្រូវ​តែ​ធ្វើ​កំណត់ហេតុ​ និង​រាយ​ ការណ៍​ជូន​ថ្នាក់លើ​ ៕
__________
ប្រភព៖ នគវត្ត