គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:09 AM
ខេត្ដពោធិ៍សាត់​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ ម្នាក់​ក្នុង​ចំណោម​៦​នាក់​ត្រូវ​ទាហាន​ថៃ​ បាញ់​ឱ្យ​រង​របួស​ ហើយ​បាន​ស្លាប់​ពេល​ អ្នក​រួម​ដំណើរ​ជាមួយ​សែង​ចូល​ទឹកដី​ កម្ពុជា​វិញ​ បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ចូល​ ជ្រៅ​ក្នុង​ទឹកដី​ថៃ​ត្រង់​ច្រក​អូរ​ភ្លុក​ដំរី​ ក្នុង​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ដើម្បី​កាប់​ឈើ​ គ្រញូង​ ។​
​ប្រភព​ព័ត៌មាន​ពី​នគរបាល​វរៈ​ការ​ ពារ​ព្រំដែន​គោក​លេខ​៨២៥​ ប្រចាំ​ទិស​ ថ្មដា​ បានឱ្យ​ដឹង​ថា​ ហេតុការណ៍​ដែល​ ទាហាន​ឈុត​ខ្មៅ​ថៃ​បាញ់​មក​លើ​ពលរដ្ឋ​ កម្ពុជា​ដែល​ឆ្លង​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​១០​នៅ​ទី​យប់​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​ ២០១៣​ នៅ​ចំណុច​ទឹកដី​ថៃ​ក្នុងភូមិ​តា​ សេន​ ឃុំ​ឡែ​ន​កាប់​ ស្រុក​ហឿ​ង​ ខេត្ដ​ត្រា​ត​ ដែល​មាន​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ព្រំដែន​ កម្ពុជា​ ។​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ នោះ​មានឈ្មោះ​សាំង​ ស្រី​យ៉ា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដីក្រហម​ ឃុំ​អន្លង់​រាប​ ស្រុក​វាល​វែង​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ចំណុច​ឃុំ​ថ្មដា​ មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត​ ហើយ​ក្នុង​ពេល​ ដែល​អ្នក​កាប់​ឈើ​គ្រញូង​ទាំង​៦​នាក់​ធ្វើ​ សកម្មភាព​នោះ​ ស្រាប់តែ​ទាហាន​ថៃ​ បាន​ចាប់​មនុស្ស​៣​នាក់​ចង​ ។​ ឃើញ​ដូច​ នោះ​បុរស​រង​គ្រោះ​សាំង​ ស្រី​យ៉ា​ បាន​រត់​ ពេល​នោះ​ទាហាន​ថៃ​ក៏​បាញ់​រះ​ប្រហែល​ ៩​គ្រាប់​បណ្ដាល​ឱ្យ​ សាំង​ ស្រី​យ៉ា​ រង​របួស​ ត្រង់​ខ្នង​ ។​ ឃើញ​ដូច្នោះ​ទាហាន​ថៃ​ក៏​ បាន​ស្រាយចំណង​បុរស​៣​នាក់​នោះ​ហើយ​ ឱ្យ​សែង​ជន​រង​គ្រោះ​ត្រឡប់​មក​ទឹកដី​ កម្ពុជា​វិញ​ ។​ ពេល​មក​ដល់​ភូមិ​ឯកភាព​ ជន​រង​គ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​ ។​ រីឯ​២​នាក់​ ទៀត​ក៏​រត់​ចូល​ទឹកដី​កម្ពុជា​ទាំង​ព្រលឹង​ ចុង​សក់​ ។​
​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា​ មនុស្ស​ ៦​នាក់​ដែល​លបចូល​ទៅ​កាប់​ឈើ​គ្រញូង​ ក្នុង​ទឹកដី​ថៃ​នោះ​គឺ​មាន​៣​នាក់​មក​ពី​ឃុំ​ អន្លង់​រាប​ និង​៣​នាក់​ទៀត​រស់នៅ​ភូមិ​ សង្គម​ថ្មី​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ។​ ប្រភព​ បន្ដ​ថា​ ក្នុង​ចំណោម​អ្នក​ទាំង​៦​នាក់​នោះ​ មាន​ម្នាក់​ជា​យោធា​នៅ​វរៈ​ការពារ​ព្រំ​ ដែន​លេខ​៥០៨​ ឈ្មោះ​ជា​ សុ​ភ័ក្ដិ​ ហៅ​ ជ័យ​ ។​ ឈ្មោះ​ជា​ សុ​ភ័ក្ដិ​ ហៅ​ជ័យ​នេះ​ គឺ​ ជា​អ្នក​នាំ​ពលរដ្ឋ​៥​នាក់​នោះ​ទៅ​កាប់​ឈើ​ គ្រញូង​ក្នុង​ទឹកដី​ថៃ​នេះ​ ។​
​កន្លង​មក​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ ធ្លាប់​បាន​ចាប់​ឃាត់ខ្លួន​អ្នក​ដែល​ឆ្លង​ចូល​ ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ជា​ច្រើន​ នាក់​ហើយ​បាន​អប់រំ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​ វិញ​ផង​ដែរ​ ៕
ប្រភពពី៖ នគរវត្ត

0 comments:

Post a Comment