គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:51 PM
ភ្នំពេញៈ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ថ្មី ស្តី​ពី​ការ​ផ្តន្ទាទោស​ប្រឆាំង​នឹង​បុគ្គល​ណា ដែល​និយាយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ បន្ទាប់​ពី​មាន​ការ​ស្នើ​ឲ្យ​បង្កើត​ច្បាប់​នេះ​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន។
ក្រោយ​កិច្ច​ប្រជុំ រវាង​ប្រធាន​គណៈ​កម្មការ​ជំនាញ​ទាំង​អស់​នៃ​រដ្ឋសភា និង​មេ​ដឹក​នាំ​នៃ​ស្ថាប័ន​នេះ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក ឈាង វុន តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​បាន​ផ្តល់​បទ​សម្ភាស ដល់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទាក់​ទង​នឹង​សំណើ​នៃ​ការ​ធ្វើ​ច្បាប់​នេះ។ លោក​បាន​ថ្លែង​ថា ច្បាប់​នេះ​មាន​៥មាត្រា​ហើយ​គោល​បំណង​នៃ​ការ​ធ្វើ​ច្បាប់​នេះ​គឺ​ដើម្បី​ផ្តន្ទាទោស​ជន​ណា​ក៏​ដោយ​ដែល​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។
ប៉ុន្តែ លោក ឈាង វុន បាន​បញ្ជាក់​ថា ច្បាប់​នេះ មិន​អាច​មាន​ប្រតិសកម្ម​បាន​ទេ មាន​ន័យ​ថា ប្រសិន​បើ​ជន​ណា​ម្នាក់ និយាយ​ថា ខ្មែរ​ក្រហម​មិន​បាន​សម្លាប់​ប្រជាជន ឬ​ថា គ្មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា​នៅ​មុន​ការ​ធ្វើ​ច្បាប់​នេះ បុគ្គល​នោះ​នឹង​មិន​ត្រូវ​រង​ការ​ផ្តន្ទាទោស​ទេ។
ចំពោះ​ករណី​របស់ លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចោទ​ថា បាន​និយាយ​ថា គុក​ទួលស្លែង ជា​គុក​សិប្បនិម្មិត ឬ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នោះ លោក ឈាង វុន បាន​គូស​បញ្ជាក់​ថា ច្បាប់​នេះ​មិន​អាច​ផ្តន្ទាទោស​លោក កឹម សុខា បាន​ទេ ប៉ុន្តែ លោក កឹម សុខា នៅ​តែ​ទទួល​រង​ការ​ថ្កោល​ទោស​ពី​ប្រជាជន​ដដែល។
ខាង​ក្រោម​នេះ​គឺជា​ការ​បកស្រាយ​របស់​លោក ឈាង វុន អំពី​សេចក្តី​ស្នើ​ច្បាប់​នេះ។
របៀប​ធ្វើ​ច្បាប់​ដើម្បី​ទប់​ស្កាត់​ពី​ការ​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រហម ដែល​និយាយ​ថា គ្មាន​ការ​ពិត បំភ្លៃ​ប្រវតិ្តសាស្រ្ត​។ ច្បាប់​អាច​ធ្វើ​ជា​ពីរ​ប្រភេទ ទី១ គឺ​ច្បាប់​ដែល​គោរព​គោល​ការណ៍​ទូទៅ​នៃ​ច្បាប់។គោល​ការណ៍​ទូទៅ​នៃ​ច្បាប់​គឺ​ច្បាប់​សកល គោលការណ៍​ដែល​ច្បាប់​ពុំ​មាន​ប្រតិសកម្ម។ គោល​ការណ៍​នេះ​គឺជា​គោល​ការណ៍​ទូទៅ នៃ​ច្បាប់​ទាំង​អស់​ត្រូវ​តែ​ធ្វើ​បែប​នេះ មាន​ន័យ​ថា យើង​ធ្វើ​ច្បាប់​ថ្ងៃ​នេះ មិន​អាច​យក​មក​អនុវត្ត​ប្រឆាំង​ទង្វើ​ពី​ពេល​មុន​បាន​ទេ អនុវត្ត​តែ​ចំពោះ​សកម្មភាព​នៅ​ថ្ងៃ​អនាគត​ប៉ុណ្ណោះ​។ គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា បាន​សម្រេច​ធ្វើ​ច្បាប់​ទូទៅ​សម្រាប់​ថ្ងៃ​អនាគត។ យើង​បាន​ពិភាក្សា​ថា​តើ​ច្បាប់​នេះ អាច​ធ្វើ​ដូច​ច្បាប់​ដទៃ​ទៀត​ដែល​អាច​មាន​ប្រតិសកម្ម ឬ​អត់? ព្រោះ​យើង​មាន​សមត្ថភាព​ធ្វើ​ច្បាប់ ប្រសិន​បើ​យើង​ពិចារណា​ថា បញ្ហា​នេះ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​អាច​សម្លាប់​ប្រទេស​ជាតិ។ ច្បាប់​ដែល​យើង​ធ្វើ​នេះ មាន​ប្រទេស​ប្រហែល​១៧ ទៅ​១៩ បាន​ធ្វើ​រួច​ហើយ។ យើង​បាន​សិក្សា​រួច​ហើយ​ថា តើ​ប្រទេស​ណា​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង​ប៉ុន្តែ​មាន​ច្បាប់​នេះ​ឬ​អត់? ដូច្នេះ ប្រទេស​ដែល​មាន​បញ្ហា​នេះ​ដូច​យើង​​រឹត​តែ​មាន​ច្បាប់​ផ្សេងៗ សម្រាប់​ប្រទេស​របស់​គេ​ប៉ុន្តែ​ច្បាប់​ផ្សេងៗ​ត្រូវ​តែ​អនុវត្ត​តាម​ខ្លឹមសារ​នៃ​អនុសញ្ញា ឬ​សន្ធិសញ្ញា​ដទៃ​ទៀត​ដែល​ប្រទេស​បាន​ចុះ​ហត្ថលេខា​ទាក់​ទង​នឹង​អំពើ​ប្រល័យ​ពូជ​សាសន៍…ដូច្នេះ អ្វី​ដែល​យើង​សរសេរ ទី១ យើង​ត្រូវ​តែ​អនុវត្ត​តាម​ខ្លឹមសារ​ជា​សកល។ ទី២ យើង​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នឹង​បញ្ហា​ពិត​ប្រាកដ​នៅ​កម្ពុជា។ ហេតុ​ដូច្នេះ​ហើយ យើង​ធ្វើ ៥ មាត្រា​។ ទី ១ ច្បាប់​នេះ​កំណត់​ថា ជន​ណា​ដែល​មិន​ទទួល​ស្គាល់​ថា មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា… ផ្សារ​ភ្ជាប់​បញ្ហា​នេះ​នឹង​ករណី​ព្រហ្មទណ្ឌ​នេះ​ជា​មាត្រា​១ ហើយ​កំណត់​រយៈ​ពេល​ច្បាស់​លាស់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ មាន​ន័យ​ថា ជន​ណា​ក៏​ដោយ ដែល​មិន​ទទួល​ស្គាល់​ការ​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ត្រូវ​តែ​មាន​ទោស។
មាត្រា ២ ចែង​ថា សូម្បី​បុគ្គល​ណា​មួយ ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ជួយ​និយាយ​សម្រាល ឬ​បដិសេធ​ចំពោះ​ការ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍ នឹង​ត្រូវ​មាន​ទោស​។ យើង​មិន​ចង់​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​និយាយ​ថា គុក​ទួលស្លែង​គឺ​សិប្បនិម្មិត​ទេ នេះ​ត្រូវ​តែ​មាន​ទោស​ប្រសិន​បើ​ច្បាប់​នេះ មាន​មុន​ពេល​លោក​និយាយ​បែប​នេះ។ មាត្រា ២ បាន​កំណត់​ទោស​ពន្ធនាគារ​ពី ៦ខែ ដល់ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ដល់​៤​លាន​រៀល​។ សំណើ​ច្បាប់​នេះ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ បាន​សម្រេច​មិន​តម្រង់​លើ​តែ​លោក កឹម សុខា ម្នាក់​ទេ​គឺ​ថា យើង​ធ្វើ​ច្បាប់​នេះ សម្រាប់​ប្រទេស​ទាំង​មូល​ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​អនាគត។ ដូច្នេះ ប្រសិន​បើ​លោក កឹម សុខា មិន​និយាយ​អ្វី​ទៀត​ទេ លោក​នឹង​គ្មាន​ទោស​ទេ ប៉ុន្តែ ប្រសិន​បើ​គាត់​និយាយ​ទៀត​គាត់​នឹង​មាន​ទោស​ច្បាប់​នេះ​នឹង​យក​ទៅ​អនុវត្ត​។ ច្បាប់​នេះ​មិន​ពិបាក​ទេ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​មិន​គាំទ្រ​ក៏​ដោយ ក៏​អាច​ចេញ​បាន​ដែរ​ព្រោះ​យើង​មាន​៩០ កៅអី។
អ្នក​ខ្លះ​យល់​ថា ការ​ចេញ​ច្បាប់​នេះ​អាច​កំហិត​សេរីភាព​បញ្ចេញ​មតិ​តើ​ឯកឧត្តម​គិត​យ៉ាង​ដូច​ម្តេច?
ច្បាប់​នេះ មិន​មែន​តែ​នៅ​កម្ពុជា​ទេ ក្នុង​ប្រទេស​ជឿន​លឿន​ក៏​មាន​ច្បាប់​នេះ​ដែរ។ សេរីភាព​បញ្ចេញ​មតិ​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​នេះ សូម​មើល​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​យើង​។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ មិន​ត្រូវ​ប៉ះពាល់​ដល់​សិទិ្ធ​អ្នក​ដទៃ​ទេ។ អ្នក​ដែល​ចោទ​ថា ច្បាប់​នេះ​គឺ​ដើម្បី​កំហិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ គឺ​គាត់​កំពុង​គិត​ខុស​។ វា​មិន​មាន​ន័យ​ថា យើង​មាន​សិទិ្ធ​បញ្ចេញ​មតិ យើង​អាច​បញ្ចេញ​មតិ​ស្រេច​តែ​ចិត្ត​យើង​នោះ​ទេ មិន​បាន​ទេ។
ចុះ​ច្បាប់​ថ្មី​មួយ​ទៀត ដែល​ស្នើ​ដោយ​គណបក្ស​ប្រឆាំង​សូម​ឲ្យ​ផ្តន្ទាទោស​ជន​ណា​ដែល​និយាយ​ថានឹង​មាន​សង្គ្រាម ប្រសិន​បើ​ខ្លួន​ចាញ់​ឆ្នោត ហើយ​ហាម​ឃាត់​បុគ្គល​ដែល​មាន​តំណែង​ក្នុង​របប​ខ្មែរ​ក្រហម កុំ​ឲ្យ​កាន់​តំណែង​កំពូល​របស់​រដ្ឋ តើ​ច្បាប់​នេះ​អាច​ចេញ​ឬ​អត់?
អ្វីៗ​ដែល​គាត់​បាន​លើក​ឡើង​គឺ​ដើម្បី​កេង​ចំណេញ​ប្រយោជន៍​នយោបាយ។
វា​មិន​មាន​ការ​ពិត​ទេ​។ អ្នក​រំដោះ​ប្រទេស​ជាតិ​យើង​ក្នុង​ឆ្នាំ ១៩៧៩ គឺ​ជា​មេ​ដឹក​នាំ​នៃ​គណបក្ស​យើង​សព្វ​ថ្ងៃ​នេះ។ ដូច្នេះ យើង​ក្រឡេក​មើល​ឲ្យ​ច្បាស់​ទៅ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​ប្រទេស​ជាតិ នៅ​ថ្ងៃ​ទី២​ខែ​ធ្នូ ដោយ​បង្កើត​នូវ​គោល​ការណ៍​កង​ទ័ព និង​គោល​ការណ៍​អ្វីៗ​ទាំង​អស់​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​វៀតណាម។ យើង​មិន​ដែល​និយាយ​ថា គ្មាន​វៀតណាម​ទេ គឺ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វៀតណាម ពី​ព្រោះ​យើង​កំពុង​ទឹក​ចូល​ច្រមុះ​ទោះ​បី​ឈើ​ពុក​ក៏​យើង​ត្រូវ​តែ​តោង​ដែរ។ ដូច្នេះ ខ្ញុំ​ចង់​និយាយ​ថា យើង​ទាំង​អស់​គ្នា​មាន​ជីវិត​រស់​ឡើង​វិញ​សព្វ​ថ្ងៃ​នេះ ដោយ​សារ​តែ​ថ្ងៃ ២ ធ្នូ និង​ថ្ងៃ ៧ មករា។ នេះ​វា​សំខាន់​ណាស់ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​។ ហេតុ​អ្វី​បាន​ជា​គេ​បង្កើត​សាលា​ក្តី​ខ្មែរ​ក្រហម? ពីព្រោះ​ពួក​គេ​ចង់​បញ្ចប់​រឿង​ប្រល័យ​ពូជ​សាសន៍ ហើយ​ការ​បញ្ចប់​ត្រូវ​តែ​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ប្រសិន​បើ​មេ​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​យើង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​ខុស​ត្រូវ​អង្គការ​សហ​ប្រជាជាតិ​គេ​មិន​ចាំ​បាច់​មក​ទទួល​ស្គាល់​យើង​ទេ។
ដូច្នេះ តើ​ច្បាប់​នេះ នឹង​អាច​យក​មក​ពិភាក្សា ឬ​អត់​?
អ៊ីចឹង អ្វី​ដែល​គាត់​និយាយ​គឺ​មិន​ពិត​។ វា​ជា​ការ​ចោទ​ប្រកាន់ វា​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ប្រសិន​បើ​គាត់​[ កឹម សុខា​] ស្នើ គាត់​មិន​មាន​សិទិ្ធ​ដើម្បី​ស្នើ​ទេ ពីព្រោះ​គាត់​មិន​មែន​ជា​តំណាង​រាស្រ្ត​ទៀត​ទេ។​គាត់​បាន​បាត់បង់​សមាជិកភាព​គណបក្ស​គាត់​ដោយ​សារ​តែ​គាត់​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ គាត់​លែង​ជា​តំណាង​រាស្រ្ត​ទៀត​ហើយ​។ ការ​ធ្វើ​ច្បាប់​មាន​ពីរ​ប្រភេទ ទី១ គឺ​សេចក្តី​ព្រាង​ច្បាប់ ដែល​ស្នើ​ដោយ​រាជ​រដ្ឋាភិបាល និង​ទី២ សេចក្តី​ស្នើ​ច្បាប់​ដែល​ស្នើ​ដោយ​សមាជិក​រដ្ឋសភា៕ TK
________________

0 comments:

Post a Comment