គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:14 PM
រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែលមាន​ចិត្តជា​សត្វ​ត​រិ​ច្ឆា​ន ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​យុវជន​ខាងលើនេះ បានធ្វើ​សកម្មភាព​ប្រើ​អំ​ពើ​ហិ​ង្សា វាយ​ម្តាយបង្កើត​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​បែក​មាត់ និង​បោក​ចានឆ្នាំង​បែក​ពេញ​ផ្ទះ ព្រោះតែ​ខឹង​សុំ​លុយ​មិនបាន​។​
 បើតាម ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើនេះ​មានឈ្មោះ ម៉ាក់ កាមរី អាយុ​២២​ឆ្នាំ គឺជា​យុវជន​ដែល​ញៀន​ថ្នាំ​យ៉ាង​ងុប​ង​ល់​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹងទៀត​ថា មុនពេល​កើតហេតុ យុវជន​ខាងលើនេះ បាន​​សុំ​លុយ​ម្តាយ​ទៅ​ទិញ​គ្រឿងញៀន ប៉ុន្តែ​ម្តាយ​មិន​ឲ្យ គេ​ក៏​ដើរ​ចេញទៅ​ក្រៅ​បាត់​ប្រហែល​មួយ​ម៉ោង លុះ​ត្រឡប់​ចូល​ផ្ទះ​វិញ​ស្រាប់​តែ​យុវ​ជននោះយក​​ចានឆ្នាំង​មក​បោក​ខ្ទេច ហើ​ស្ទុះ​ទៅ​ដាល់​ម្តាយ​មួយ​ដៃ បណ្តាល​ឲ្យ​បែក​មាត់​តែម្តង​។​
 ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ទៅ​ចាប់​កូន​អកតញ្ញូ​រូបនេះ យកទៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​ធ្វើការ​អប់​រំ​។ គួរ​រំលឹក​ផងដែរ​ថា បញ្ហា​គ្រឿងញៀន​គឺជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ ដែល​អាច​បង្កបញ្ហា​ជាច្រើន​ដល់​សង្គមជាតិ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​ និយាយថា​ទេ ចំពោះ​គ្រឿងញៀន​៕

ប្រភពពី៖ cambodiapage.info