គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:19 PM
ខេត្តបាត់ដំបង ៖ អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៣ ស្ថិតក្នុង​សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ដែល​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់រង​របួស​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​ត្រូវបាន​កូនប្រសា​ប្រុស និង​ដន្លង​ព្រួត​គ្នា​វាយ​ ដោយសារតែ​រឿង​ទំនាស់​បន្តិចបន្តួច​។​

​បើតាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ ហែម សុ​ភ័​ណ្ឌ អាយុ​៦១​ឆ្នាំ រស់នៅ​​​ភូមិ​ក្រពើ​ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។ រីឯ​កូនប្រសា​ដ៏​ឃោរឃៅ​ឈ្មោះ វិបុល រតនា អាយុ​២៨​​​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មូលហេតុ​​ដែលនាំឱ្យ​កើត​អំពើហិង្សា​ដ៏​កំរោល​នេះ គឺ​ក្រោយពី​លោក​ចៅសង្កាត់​វត្ត​គ​ បញ្ចប់​ការផ្សះផ្សា​រវាង​ប្តី​ប្រពន្ធរបស់​ឈ្មោះ វិបុល រតនា ដែល​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ។​

​បើ​តាម​ការ​រៀបរាប់រ​បស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនស្រី​របស់លោក​ឈ្មោះ ហែម ឆដា អាយុ​២៥​ឆ្នាំ និង​​កូនប្រសា​ឈ្មោះ វិបុល រ​តនា នេះ​រស់នៅ​មិន​ចុះសម្រុង​គ្នា​ទេ ហើយ​ត្រូវ​លោក​ចៅសង្កាត់​ហៅ​មក​ផ្សះផ្សា​គ្នា​តាម​បណ្តឹង​នៃ​ភាគី​ទាំង​២ ។ លោក​បាន​បន្តថា ក្រោយ​ពី​បញ្ចប់​ការផ្សះផ្សា លោក​បាន​សុំ​យក​ចៅ​ទៅលេង តែ​កូនប្រសា​មិនឱ្យ​ក៏​កើតមាន​ជម្លោះ​តែម្តង ។ ខណៈនោះ​គាត់​ទៅយក​ចៅ​ពី​ដៃ​កូនប្រសា តែ​ត្រូវ​កូនប្រសា​មិនឱ្យ ភ្លាមនោះ​កូនប្រសា​បាន​ទូរស័ព្ទ​ហៅ​ម្តាយ និង​បង​ប្អូនគេ​មក ៤-៥​នាក់ ព្រួត​គ្នា​វាយ​មកលើ​គាត់​តែម្តង បណ្តាលឱ្យ​គាត់​បែក​ចិញ្ចើម​ទាំងសងខាង​។​

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ភាគី​ជនបង្ក​ដើម្បី​មក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕
 2
ប្រភពពី៖ វាលឥន្រ្ទី