ខេត្ដព្រះសីហនុ ៖ សំណុំរឿងករណី គ្រោះថ្នាក់ចរាចររបស់អ្នកចម្រៀង ខេមរៈ សរើមន្ត ដែលបានជួបគ្រោះថ្នាក់ កាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ កន្លងមកនោះ បើគិតមកដល់ពេលនេះ គឺមានរយៈពេលជិត៣ខែមកហើយ ប៉ុន្ដែពន្លឺណាមួយដែលឈានដល់ការ ដោះស្រាយនោះនៅពុំទាន់លេចចេញ ជារូបរាងនៅឡើយទេ ។
យោងតាមការឱ្យដឹងពីសមត្ថកិច្ច ម្នាក់បានបង្ហើបឱ្យដឹងថា នៅព្រឹក ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៣ នៅការិយាល័យ ចរាចរណ៍ជើងគោកខេត្ដព្រះសីហនុ ក្រុម ការងារមួយក្រុមក្នុងនោះរួមមានកញ្ញា ស៊ន លិនណា ចៅក្រមស៊ើបសួរ និង មេធាវីរបស់អ្នកចម្រៀង ខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការនិងជាងជំនាញ រថយន្ដ បានចុះមកពិនិត្យស៊ើបអង្កេត លើរថយន្ដរបស់លោក ខេមរៈ សេរីមន្ត ដែលសង្ស័យថា រថយន្ដរបស់អ្នកចម្រៀង រូបនោះមានភ្លើងឡាស៊ែរ ដែលជាហេតុ នាំឱ្យកើតគ្រោះថ្នាក់ចរាចរនោះ ។
ជាលទ្ធផល ក្រោយការពិនិត្យស្រាវជ្រាវ ជាច្រើនលើកច្រើនសា ចម្លើយពីជាង ជំនាញបានបង្ហាញថា រថយន្ដរបស់អ្នក ចម្រៀង ខេមរៈ សិរីមន្ត ពិតជាមានភ្លើង ឡាស៊ែរពិតមែនហើយភ្លើងនេះគឺជាភ្លើង កែច្នៃ ប៉ុន្ដែភ្លើងនេះគឺមានតែនៅផ្នែក ខាងក្រោម(ស្ដុបកាងនៃរថយន្ដ) ដែល ភ្លើងនេះវាពុំអាចភ្លឺបានឆ្ងាយនោះទេ តែចំពោះការភ្លឺបានប៉ុន្មានម៉ែត្រនោះ នៅពុំទាន់អាចកំណត់បាននៅឡើយ ។
ដោយឡែកតាមការអះអាងពីមេធាវី របស់អ្នកចម្រៀង ខេមរៈ សិរីមន្ត បាន បញ្ជាក់ថា រថយន្ដរបស់ ខេមរៈ សិរីមន្ត ថ្វីត្បិតតែមានភ្លើងឡាស៊ែរពិតមែន តែ ភ្លើងនេះវាពុំអាចភ្លឺបានចម្ងាយលើសពី៥០ម៉ែត្រនោះទេ ដូច្នេះបើតាមទស្សនៈ និងយល់ឃើញរបស់លោក ភ្លើងនេះវា ពុំអាចជាដើមហេតុនៃគ្រោះថ្នាក់ចរាចរ នះជាដាច់ខាត ៕
____________
ប្រភពពី᧵៖ នគរវត្ត


0 comments:
Post a Comment