គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:44 AM
ភ្នំពេញ​ ៖ ក្រុម​យុវតី​ជា​សិស្សសាលា ៥​នាក់​ដែល​កំពុង​រៀន​នៅក្នុង​សាលា​មួយ​ក្នុង​ចន្លោះ​ម៉ោង​រៀន បាននាំគ្នា​លេងបៀ​នៅក្នុង​ថ្នាក់រៀន​យ៉ាង​គ្នា​ម​កោតក្រែង​អាប់យស និង​មិន​កោតខ្លាច​ គ្រូ​សូម្បីតែ​បន្តិច ។​ ​ពួកគេ​បាន​លេងបៀ​នៅក្នុង​ថ្នាក់រៀន​ហើយ​បាន​បង្ហោះ​រូបភាព​សម្ញែង​គេឯង​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​មហាជន​អ្នកប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​ក រិះគន់​យ៉ាង​ចាស់ដៃ​ស្ទើរតែ​ងើបមុខ​លែងរួច ព្រោះ​ទង្វើ​ល​ដែល​ពួកនាងៗ​ធ្វើបែបនេះ ហាក់​កំពុងតែ​ជាន់ឈ្លី​វិស័យ​អប់រំ​នៅ​កម្ពុជា​ដែល​កំពុង​ខ្សោយ​ស្រាប់ និង​បង្ក​ភាពអាម៉ាស់​យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ក្រុមគ្រួសារ​របស់​ពួកនាង ក៏ដូចជា​ធ្វើ​ឲ្យ​សង្គមជាតិ​ទាំងមូល​អាប់ឱន​ផងដែរ ។​
 ទង្វើ​នេះ​ត្រូវបាន​គេ​មើលឃើញថា មួយរយៈ​ចុងក្រោយ​នេះ​មិនថាតែ​យុវតី​ទាំងនេះ​ទេ យុវជន​ភាគ​ខ្លះ​បាន​យក​ខ្លួន​ទៅ​ប្រឡូកប្រឡាក់​នឺង​អបាយមុខ​យ៉ាង​គួរ​ឲ្យ​ព្រួយបារម្ភ ដូចជា ដេញ​វាយតប់​គ្នា​តាម​ទីសាធារណៈ សេព​ស្រា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​…​លេងល្បែង​ភ្នាល់ ។​ល​។​ ​
 ករណីនេះ​ជា​លើ​ល​ទីមួយ​ហើយ​ដែល​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រទះឃើញ រូបភាព​សិស្សសាលា​ស្រីៗ​វ័យក្មេង​លេងបៀរ នៅក្នុង​ថ្នាក់​បែបនេះ ព្រោះថា​ពីមុនមក​គេ​មិនដែល​ឃើញ រូបភាព​បែប​នោះទេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​មួយ​នេះ​នោះទេ​។ នេះ​ស​ឲ្យ​ឃើញថា​សិស្សស្រី​ប៉ុ​ហ្នឹង​ទៅហើយ​ចុះ​សិស្ស​ប្រុស​វិញ​?
 ទៅ​រៀន​នៅ​សាលា​នៅ​ឆ្លៀត​បាន​ប៉ុ​ហ្នឹង​ចុះ​ទម្រាំ​នៅផ្ទះ​វិញ​វា​យ៉ាងណា​ទៅហើយ​? ​មាន​គេ​លើក​ជា​ចម្ងល់​ថា​ប្រហែលជា​នៅឯ​តំ​នប់​រស់នៅ​របស​ក្រុម​យុវតី​នោះ​មាន​ទាំង​ក្មេង​ទាំងចាស់​លេងល្បែង​នេះ​ជាធម្មតា​ទៅហើយ​ទើប​ពួកគេ​បន្ត​យកមក​លេង​រហូតដល់​ក្នុង​សាលា​ថែមទៀត​៕ ​
____________
ប្រភពពី៖Cambodiapage.info

0 comments:

Post a Comment