គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:33 AM
ខេត្ត​ព្រះ​សីហ​នុ​៖​ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រមាណ​ជិត​២០០០​នាក់​ បាន​ចូលរួម​ ធ្វើ​បាតុកម្មអហិង្សា​ប្រឆាំង​តបត​នឹង​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​(​សង្គ្រោះ​ជាតិ​)​ លោក​ កឹ​ម​សុខា​ ដែល​ បាន​និយាយ​ថា​គុក​ទួល​ស្លែង​ជា​កន្លែង​សិប្បនិម្មិត​។​
​ការ​ចូលរួម​ធ្វើ​មហា​បាតុកម្មអហិង្សា​នេះ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីលាន​ អតីត​ម​ហោ​ស្រប​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​
​ម​ន្រី្ត​សាលា​ក្រុងព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ ជា​ចំនួន​ពិត​ ដែល​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​មហា​បាតុកម្ម​នេះ​ ៕​

ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment