គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

5:37 PM
ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​ជាមួយ​មន្ត្រីប៉ូលិស ស្រុក និង​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បុរស​ចំណាស់ ល្មោភកាម​តណ្ហា​ម្នាក់ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៣ នៅ​ភូមិ​បឹង កក់ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច បន្ទាប់ពី​បុរស​រូបនោះ បាន​ធ្វើ​សកម្ម​ភាព​​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​រហូតបានសម្រេច​ នៅ​​ចំណុច​ព្រៃ​ធ្នុង​តា​មុំ ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ​។​
 បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ចំណាស់​ដែល​ល្មោភកាម​តណ្ហា មិន​ស្គាល់​គុក​ច្រវាក់ ម្នាក់​នោះ​មាន​ឈ្មោះ តឹ​ប ស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹងកក់ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ជា​អ្នក​ចាំចំការ​ឱ្យគេ ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​​ស​.​រ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។​
 សូមបញ្ជាក់ថា បុរស​ល្មោភកាម​រូបនេះ​ធ្លាប់មាន​ប្រពន្ធ​២​នាក់ តែ​ស្លាប់​អស់ហើយ ហើយ​បច្ចុប្បន្ននេះ​មាន​ប្រពន្ធ​ម្នាក់ទៀត​អាយុ​២៧​ឆ្នាំ កំពុងមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​។ បច្ចុប្បន្ន​ជនល្មើស​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើការ​សាក​សួរ​​បន្តទៀត​៕
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment