គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:17 AM
ពលរដ្ឋ​ដែល​កំពុង​មាន​វិបត្តិ​ដីធ្លី​ជាមួយ​អាជ្ញាធរ​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ឃុន សៀ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​ពីរ​នាក់ បាន​លួច​កាប់​បី​ពូថៅ​ត្រង់​បោះដៃ​ផុត​ផ្នែក​ខាង​ក្រោយ ឬ​ឆ្អឹង​ខ្នង។
ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិ កាល​ពី​ថ្ងៃ​ទី៣ មិថុនា កន្លង​ទៅ ហើយ​គេ​សន្និដ្ឋាន​ថា នេះ​ជា​ការ​គំរាម​កំហែង​មួយ កុំ​ឲ្យ​មាន​ការ​តវ៉ា​ចំពោះ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​នោះ។ ចំណែក​សមត្ថកិច្ច​នគរបាល​នៅ​សង្កាត់ អះអាង​ថា កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​បង្ក​របួស​ស្នាម​នេះ។
ជន​រងគ្រោះ កញ្ញា លី សៀវមិញ និស្សិត​ឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជា​តំណាង​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ស្វែង​រក​យុត្តិធម៌ ព្រម​ទាំង​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​រូប​នាង​មាន​របួស​នោះ។
កញ្ញា លី សៀវមិញ ឲ្យ​ដឹង​ថា បន្ទាប់​ពី​កញ្ញា​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​បាន​ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ បាន​ទាញ​ពូថៅ​កាប់​កញ្ញា​បី​ពូថៅ ត្រូវ​ចំ​ត្រង់​បោះ​ដៃ​ផុត​ពី​ខាង​ក្រោយ (នៅ​ម៉ោង​ប្រមាណ ៥​កន្លះ)។ កញ្ញា​មាន​ប្រសាសន៍​ថា កញ្ញា​មិន​ដែល​មាន​គំនុំ​ជាមួយ​អ្នក​ភូមិ​របង​ជាមួយ​ឡើង។ ដូច្នេះ រឿងរ៉ាវ​នៃ​ជន​ល្មើស​ដែល​កាប់​កញ្ញា​នោះ កញ្ញា​សង្ស័យ​រឿង​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដីធ្លី។
ទាក់ទង​នឹង​រឿងរ៉ាវ​នេះ កញ្ញា​ជូន​ដំណឹង​ដល់​នគរបាល​សង្កាត់​បឹងកក់១ និង​ចៅ​សង្កាត់​រួច​រាល់​ហើយ។ ទោះ​យ៉ាង​ណា កញ្ញា​បញ្ជាក់​ថា រឿងរ៉ាវ​នេះ​ហាក់​សង្ឃឹម​តិចតួច​ចំពោះ​ការ​ស្វែង​រក​ជន​ល្មើស​ឃើញ ដោយ​កញ្ញា​សង្កត់​ធ្ងន់​ថា បើ​សិន​បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ប៉ុស្តិ៍​នគរបាល​នៅ​សង្កាត់​បឹងកក់១ លោក ហម គា ប្រតិកម្ម​តប​នឹង​ការ​លើក​ឡើង​របស់​កញ្ញា លី សៀវមិញ ថា ក្នុង​នាម​តួនាទី​របស់​លោក​ដែល​ត្រូវ​គេ​ឲ្យ​ធ្វើ​ការងារ ដើម្បី​រក្សា​សុវត្ថិភាព និង​ការពារ​សេចក្ដី​សុខ​ជូន​ពលរដ្ឋ លោក​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ​ឲ្យ​អស់​លទ្ធភាព។
ការ​គំរាម​នេះ កើត​នៅ​ចំ​ពេល​ដែល​ពលរដ្ឋ​ដែល​បដិសេធ​ពុំ​ព្រម​ចាក​ចេញ​ពី​លំនៅឋាន និង​ដី​របស់​ខ្លួន តាម​សំណើ​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ ដែល​ទិញ​ដី​តំបន់​នោះ។ ក្នុង​ហេតុការណ៍​នោះ ពលរដ្ឋ​ចំនួន​បី​គ្រួសារ​ក្នុង​ចំណោម ៧​គ្រួសារ​ក្នុង​ភូមិ ត្រូវ​ក្មេងៗ​ប្រមាណ ១០​នាក់​ចូល​ទៅ​ធ្វើ​ទុក្ខបុកម្នេញ និង​វាយ​កម្ទេច​សម្ភារៈ​នានា​ថែម​ទៀត។ ករណី​នេះ កញ្ញា លី សៀវមិញ បាន​ប្ដឹង​ទៅ​អាជ្ញាធរ កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៣។
កញ្ញា លី សៀវមិញ បញ្ជាក់​បន្ថែម​ថា ករណី​នេះ​កញ្ញា​បាន​ថត​រូប​នៃ​សកម្មភាព​ក្មេងៗ​ទាំង​នោះ និង​យក​រូបភាព​នោះ​បង្ហាញ​អាជ្ញាធរ​មូលដ្ឋាន​ថែម​ទៀត ប៉ុន្តែ​អាជ្ញាធរ​ហាក់​ពុំ​អើពើ​នឹង​បញ្ហា​នេះ​ឡើយ។ ស្រប​គ្នា​នេះ កញ្ញា​ហាក់​មាន​ទំនុក​ចិត្ត​តិចតួច​ចំពោះ​រឿងរ៉ាវ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​ប្រើ​ពូថៅ​កាប់​គំរាម​កញ្ញា​នោះ៕
ដោយ វិជ័យ អានន្ទ

0 comments:

Post a Comment