គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:53 AM
  ​ភ្នំពេញ​៖​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ៣​នឹង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៣​ ដោយសារ​យុវជន​ម្នាក់​បាន​សម្រេចចិត្ត​មក​លោតសម្លាប់​ខ្លួន​ ពីលើ​ស្ពាន​អាកាស​៧​មក​រា​ តែ​មិន​បាន​សម្រេច​បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​នឹង​បាក់​ចង្កេះ​ ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាមៗ​។​
​    ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ យុវជន​រង​គ្រោះ​ខាងលើ​នេះ​ បាន​បណ្តើរ​មនុស្ស​ស្រី​ម្នាក់​ ដែល​គេ​មិន​ស្គាល់​ច្បាស់​ថា​ជាស​ង្សា​ បងប្អូន​ ឬ​សាច់ញាតិ​ឡើយ​ សំដៅ​មក​ស្ពាន​៧​មក​រា​ រួច​ក៏​ធ្វើ​សកម្មភាព​លោត បម្រុង​សម្លាប់​ខ្លួន​ តែ​មិន​បាន​សម្រេច​ ដោយ​សារបាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ទាន់​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ បាក់ដៃ​ នឹង​បាក់​ចង្កេះ​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​
​    ​ដោយឡែក​សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឈ្មោះ​ អ្វី​ នៅឡើយ​ទេ​ ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ណាមួយ​ដឹង​ថា​ យុវជន​ខាងលើ​នេះ​មក​លោតសម្លាប់​ខ្លួន​ព្រោះ​មូលហេតុ​អ្វី​ដែរ​។​តែបើ​តាម​អ្នក​ដែល​បានឃើញ​ហេតុការណ៍​មុន​ពេល​កើតហេតុ​នោះ​ បាន​និយាយ​ថា​ យុវជន​ខាងលើ​នេះ​ ប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​ព្រោះ​មាន​វិបត្តិ​ស្នេហ៍​៕​ ជោគជ័យ



ប្រភពពី៖ ABC+